iPhone 7 ធ្លាយ​​រូប​ឥត​ឈប់ អីចឹង​មក​ពិនិត្យ​មើល​រូប​ចុងក្រោយ​នេះ​ តើ​មាន​អ្វី​ប្លែក​​ជាង​មុន​?​



Samsung បានបោះជំហានថ្មីនូវយុគសម័យទូរស័ព្ទទំនើបបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកយ៉ាងអស្ចារ្យយ៉ាងពិសេសនៅលើ Galaxy Note 7 កាលពីពេលថ្មីៗ ចំណែកកំពូលទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ Apple ក៏ជិតដល់ពេលចេញប្រឡូកក្នុងពិភពស្មាតហ្វូនទំនើបហើយដែរ ពោលគឺត្រូវគេរំពឹងថា នឹងត្រូវវែកមុខនៅថ្ងៃទី៦ ឬ ៧ ឬ ថ្ងៃទី១២ ខែសីហាក្រោយនេះ។ រីឯពេលថ្មីៗនេះ គេហទំព័រ GSMArena ទើបបានបង្ហោះរូបបែកធ្លាយដែលអះអាងជា iPhone 7 (ឬ iPhone 6SE)។

 iphone7

រូបបែកធ្លាយប៉ុន្មានសន្លឹកថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់នូវរូបរាង iPhone 7 ខណៈ ពេលកំពុងត្រូវគេធ្វើតេស្តប្រព័ន្ធប្រតិបត្តិការថ្មី។ វាមានរចនាបថដូចទៅនឹងរបាយការណ៍ និងចចាមអារ៉ាមកន្លងទៅ អះអាងពិតមែន គឺពុំមានអ្វីខុសប្លែកពី iPhone 6/6S នោះឡើយ គ្រាន់តែមានការកែប្រែចំណុចតិចតួចលើនោះប៉ុណ្ណោះ។ ខ្សែអង់តែនពណ៌ស ត្រូវបានលើកយកទៅផ្នែកខាងលើនៃទូរស័ព្ទ ហើយកាមេរ៉ា lens នៅខាងក្រោយមានទំហំធំជាងនៅលើ iPhone 6s។ រូបថតបែកធ្លាយក៏បានបង្ហាញនូវផ្នែកខាងក្រោម ដែលសង្កេតឃើញមានតែរន្ធ Lightning មិនមានរន្ធកាស 3.5mm ទៀតនោះទេ។ គួររំលឹកថា ដោយសារតែមានការបែកធ្លាយរូបភាពជាច្រើននៅលើបណ្ដាញសារព័ត៌មានអនឡាញកន្លងមក ដូច្នេះ ក្រុមហ៊ុនចិន ដែលមានជំនាញចម្លងម៉ូតតាមនោះ បានប្រកាសចេញស្មាតហ្វូនមានរូបរាងស្រដៀង ឬស្ទើរតែដូចទាំងស្រុងជាមួយរូបបែកធ្លាយនេះទៅហើយ។ ដូច្នេះយើងពិតជាពិបាកសន្និដ្ឋានថារូបភាពមួយណាពិតប្រាកដណាស់ ដូច្នេះសូមមានការប្រុងប្រយ័ត្នរាល់ការជាវ iPhone 7 (ឬ iPhone 6SE) មុនពេលក្រុមហ៊ុន Apple ប្រកាសដាក់លក់ជាផ្លូវការ។ ពាក្យចចាមអារ៉ាមមួយចំនួនបានផ្សព្វផ្សាយថាក្រុមហ៊ុន Apple នឹងសម្ពោធចេញ iPhone 7 ជាផ្លូវការនៅសប្ដាហ៍ទី២ ខែកញ្ញាក្រោយនេះ ប៉ុន្តែមកដល់បច្ចុប្បន្ននៅ តែគ្មានភាពពិតប្រាកដនៃកាលបរិច្ឆេទច្បាស់លាស់ ព្រោះពុំមានការអះអាងពី Apple នៅឡើយ៕
X
5s