Smartwatch ​របស់​ Intel ​មាន​បញ្ហា​ឡើង​កម្ដៅ​អាច​ធ្វើ​ឱ្យ​ពង​ដៃ​ ឥឡូវ​ត្រូវ​​ក្រុមហ៊ុន​ប្រមូល​មក​វិញ​ភ្លាមៗ​​



ក្រុមហ៊ុន Intel ដែលបានបើកអាជីវកម្មផលិតនាឡិកាឆ្លាតវៃ (smartwatch) សម្រាប់ត្រួតពិនិត្យសុខភាពតាំងពីឆ្នាំ២០១៤ នោះ ប៉ុន្តែក្រុមហ៊ុនបានឈប់ចរាចរដាក់លក់ កាលពីខែមិថុនា ឆ្នាំ២០១៦ នេះ បន្ទាប់ពីមានរបាយការណ៍អំពីបញ្ហាឡើងកម្ដៅនៅលើនាឡិកា។ ឥឡូវនេះ ក្រុមហ៊ុនបានប្រកាសប្រមូលយកនាឡិកាដែលមានបញ្ហា ហើយបន្ទាន់ឱ្យអតិថិជនទាំងអស់ឈប់ប្រើ ទោះបីអ្នកប្រើមួយចំនួន មិនទាន់ជួបបញ្ហាក៏ដោយ។ https://youtu.be/Iw5Y4i36uOE «យើងកំពុងដោះស្រាយបញ្ហាសុវត្ថិភាពនេះ ដោយការប្រមូលមកវិញនូវនាឡិកា Basis Peak ពីព្រោះម៉ូដែលនេះ អាចឡើងកម្ដៅខ្លាំង ដែលអាចឆេះ ឬធ្វើឱ្យពងស្បែកដៃ»។ នេះបើតាមការលើកឡើងរបស់អនុប្រធានជាន់ខ្ពស់របស់ Intel លោកJosh Walden។ «អ្វីជាសំខាន់ដែលអ្នកត្រូវ គឺឈប់ប្រើនាឡិកាជាបន្ទាន់ ហើយយកមកប្ដូរនៅក្រុមហ៊ុន Intel វិញ»។ នាឡិកា Basis កំពុងត្រូវក្រុមហ៊ុនអភិវឌ្ឍបច្ចុប្បន្នភាពសូហ្វ៊ែរថ្មី សង្ឃឹមនឹងអាចដោះស្រាយបញ្ហាឡើងកម្ដៅបាន ប៉ុន្តែវាហាក់ដូចជាមិនទាន់អាចជួសជុលបាននៅឡើយ។នាឡិកា Basis អាចធ្វើឱ្យអ្នកប្រើប្រមាណ ០,២% របួសលើស្បែកដៃ ដោយសារកម្ដៅរបស់វា ហើយអតិថិជនដែលជួប និងមិនទាន់ជួបបញ្ហា អាចយកនាឡិកាមកប្ដូរយកប្រាក់វិញបាន។ «នេះជាការសម្រេចចិត្តដ៏ពិបាក ប៉ុន្តែយើងគិតពីសុវត្ថិភាពអតិថិជនជាអាទិភាពកំពូល»។ ក្រុមហ៊ុន Intel បានឈប់គាំទ្រអភិវឌ្ឍនាឡិកា Peak ហើយបណ្ដាអតិថិជននឹងអាចប្រើប្រាស់ ដោយអាចភ្ជាប់ប្រើទិន្នន័យរបស់ពួកគេពីនាឡិកាបាន នៅត្រឹមថ្ងៃទី៣១ ខែធ្នូ។ ផុតពីកាលបរិច្ឆេទនេះ សេវារបស់ Peak នឹងត្រូវបិទចោល (បញ្ឈប់)៕ សូមបញ្ជាក់ថា ក្រុមហ៊ុន Intel បានទិញយកក្រុមហ៊ុនផលិតនាឡិកា Peak ឈ្មោះថា Basis Science ដែលមានស្នាក់ការនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ១០០លានដុល្លារ៕
X
5s