Centenario រថយន្ត​ទំនើបអស្ចារ្យ​​របស់​ Lamborghini តម្លៃ​ជាង ២លាន​ដុល្លារ​ កម្លាំង​ម៉ាស៊ីន ៧៥៩សេះ ផលិត​លក់​តែ ៤០គ្រឿង​ប៉ុណ្ណោះ!​



រថយន្ត Lamborghini Centenario ត្រូវបានប្រកាសចេញកាលពីដើមឆ្នាំ២០១៦ រួចមកហើយ ចំណែកពេលនេះ ក្រុមហ៊ុន Lamborghini មានវីដេអូថ្មីមួយ ដែលបង្ហាញអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសមាននៅលើរថយន្តសមត្ថភាពខ្លាំងប្រភេទ supercar ជំនាន់ចុងក្រោយរបស់ខ្លួន។ https://youtu.be/hOd4lKt0JcQ រថយន្ត Centenario បានបំពាក់កម្លាំងម៉ាស៊ីនខ្ពស់រហូតដល់ ៧៥៩សេះ ហើយក្រុមហ៊ុន Lamborghini នឹងផលិតរថយន្តទំនើបនេះក្នុងចំនួនកំណត់ត្រឹមតែ ៤០គ្រឿងប៉ុណ្ណោះ ដែលនឹងចេញលក់មួយគ្រឿងតម្លៃ ១,៦៤លានផោន ឬប្រហែល ២,១៤លានដុល្លារអាមេរិក។

Untitled-1

  Lamborghini Centenario ត្រូវបានបំពាក់ដោយសមត្ថភាពខ្ពស់លើផ្នែកសំខាន់ៗមួយចំនួន។ វាមានល្បឿនសន្ទុះពី ០គីឡូ ទៅ ៩៩,៧៧គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹមតែ ២,៨វិនាទី និងល្បឿន ៣០០គីឡូម៉ែត្រ/ម៉ោង រយៈពេល ២៣,៥វិនាទី។ រថយន្ត supercar របស់ក្រុមហ៊ុនរថយន្តអ៊ីតាលីនេះ មានល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ/ម៉ោង។ រថយន្ត Centenario ត្រូវបានបំពាក់ម៉ាស៊ីនស៊ីឡាំង V12 ទំហំ ៦,៥លីត្រ ដែលបង្កើតបានកម្លាំងម៉ាស៊ីន ៧៥៩សេះ៕
X
5s