Casio ​ក៏​ចាប់អារម្មណ៍​ផលិត​កាមេរ៉ា​ដែរ គឺ​ទើបតែ​ប្រកាស​ EX-FR200 ជា​កាមេរ៉ា​ត Lens ថត​មុំ 360º តម្លៃ $350​



Casio ដែលសាធារណជនស្គាល់ថា ជាក្រុមហ៊ុនឯកទេសផលិតនាឡិកាល្បីឈ្មោះនោះ ថ្មីៗនេះ បានបង្ហាញចេញកាមេរ៉ាទំនើបថតមុំ ៣៦០ដឺក្រេ ដែលអាចឱ្យអ្នកប្រើ ត Lens បន្ថែមសមត្ថភាពថតរូប និងវីដេអូយ៉ាងជំនាញ។ តាមរយៈ Lens នេះ នឹងអាចឱ្យគេគ្រប់គ្រងកាមេរ៉ាចំនួនពីរបានក្នុងពេលតែមួយ នោះគឺកាមេរ៉ាម៉ូដែល Casio EX-FR200។

Casio-360-Degree-Camera-With-Detachable-Lens

នាឡិកា Casio EX-FR200 មានសមត្ថភាពថតក្នុងមុំ ១៨០ដឺក្រេ កម្រិត (3888 x 3888) px ថតរូបទម្រង់កោង (fisheye spherical view) ហើយក៏អាចថតក្នុងមុំ ៣៦០ដឺក្រេ កម្រិត (7456x1864)px មុខងារ panorama អមជាមួយប្រភេទ 1.35mm lens ដែលផ្ដល់រូប fisheye អាចផលិតរូបស្រដៀងគ្នាពី 13.4mm lens នៅលើកាមេរ៉ា 3.5mm film។ Casio-EX-FR200-360-Degree-Camera Casio EX-FR200 ជាកាមេរ៉ា មានបច្ចេកវិទ្យាមិនចូលទឹក ធន់នឹងសីតុណ្ហភាពត្រជាក់ ឬទឹកកក ហើយក៏ធន់ទ្រាំនឹងការជ្រុះធ្លាក់ផងដែរ។ កាមេរ៉ាទំហំ ៣៦០ដឺក្រនេះ អាចថតវីដេអូកម្រិត 4K Ultra HD។ កាមេរ៉ាថ្មីនេះ ត្រូវគេរំពឹងថា នឹងមានលក់លើទីផ្សារនៅពាក់កណ្ដាលខែកញ្ញាក្រោយនេះ ក្នុងតម្លៃ ៣៥០ដុល្លារ។ សម្រាប់ការចេញលក់លើទីផ្សារពិភពលោក គឺត្រូវរង់ចាំព័ត៌មានពីក្រុមហ៊ុន Casio ជាមុនសិន៕
X
5s