វិធីដ៏ល្អទាំង៣សម្រាប់បញ្ឈប់ការឃ្លានរាល់ពេលរបស់អ្នកដើម្បីសម្រកទម្ងន់
អត្ថបទនេះនឹងមានអត្ថប្រយោជន៍ខ្លាំងបំផុត ចំពោះអ្នកដែលមានគំនិតចង់សម្រកទម្ងន់របស់អ្នក ។ ប្រសិនបើអ្នកនៅតែបន្ត ការ ឃ្លានគ្រប់ពេលបែបនេះ ទោះបីអ្នកខំចំណាយពេលខ្លាំងប៉ុនណា ឬក៏ចំណាយថវិកា ក្នុងការទិញផលិតផលសម្រករាងអស់ច្រើន កម្រិតណា ក៏វានៅតែគ្មានប្រយោជន៍សម្រាប់អ្នក។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ពិសាអាហារពេលព្រឹក៖ វាគ្មានអាហារណាដែលធ្វើឲ្យអ្នកឆ្អែតបានយូរជាងអាហារពេលព្រឹកទេ ។ មិនត្រឹមតែប៉ុណ្ណោះ អាហារពេលព្រឹកនេះ គឺវាមិនបានធ្វើឲ្យអ្នកធាត់ឡើយ ដោយសារតែអ្នកបានចំណាយ ពេលសម្រាក រហូតដល់ទៅ៧ ឬ៨ម៉ោង នៅពេលយប់ ហេតុនេះហើយ ទើបក្រពះរបស់អ្នកត្រូវការអាហារដើម្បីបំពេញវា សម្រាប់បង្កើតថាមពលនៅពេលព្រឹក វិញ។
២) បែកចែកម្ហូបដែលត្រូវពិសា៖ ផ្លូវដ៏ល្អបំផុតសម្រាប់ការសម្រកទម្ងន់នោះគឺ បែងចែក ចំណីអាហារដែលអ្នកត្រូវពិសា សម្រាប់មួយពេលៗ។ ប្រសិន បើអ្នកមិនបែងចែកពីកម្រិតដែលអ្នកត្រូវពិសាសម្រាប់មួយ ថ្ងៃទេនោះ អ្នកនឹងពិសា តែអ្វីដែលអ្នកនឹកឃើញ ហើយ ម្យ៉ាងទៀត អ្នកដូចជាបើកសិទ្ធិ ឲ្យខ្លួន ឯង ឡើងគីឡូជាលំដាប់ដូច្នេះដែរ។
៣) មិនគួរទិញអាហារដែលធ្វើឲ្យធាត់ ៖ គួរសង្កេតមើល ទូរទឹកកករបស់អ្នកជាមុនសិន តើអ្នកចូលចិត្តទិញ ម្ហូបអាហារដែលដែលអាចឲ្យឡើងទម្ងន់ ដែរឬទេ? ហេតុនេះហើយអ្នកគួរតែផ្លាស់ប្ដូរអាហារទាំងនោះ ទៅជាបន្លែ ផ្លែឈើ វិញ ដើម្បីបង្កើនជាទម្លាប់ និងដាស់តឿន ដល់របរអាហាររបស់អ្នក។ ការពិសាបន្លែ និងផ្លែឈើ ក៏អាចជួយ ឲ្យអ្នកឆ្អែត ហើយក៏មិនចាំបាច់ភ័យ ថានឹងឡើងគីឡូដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cheatsheet.com