ស្មាតហ្វូនកាមេរ៉ាភ្លោះ (dual lens) នឹងចាប់កំណើតឆាប់ៗទៀតហើយ គឺ LG V20 តួស្រោបដោយលោហធាតុ
ក្រុមហ៊ុន LG បានអះអាងនឹងមានវត្តមានស្មាតហ្វូន V20 បង្ហាញខ្លួននៅថ្ងៃទី៦ ខែកញ្ញាខាងមុខ ប៉ុន្តែមិនបានបញ្ជាក់នូវលក្ខណៈសម្បត្តិលំអិតនៅលើសមិទ្ធផលថ្មីនេះនៅឡើយ។ V20 គឺជាទាយាទជំនាន់ក្រោយរបស់ស្មាតហ្វូនជោគជ័យ V10 ដែលចេញកាលពីឆ្នាំមុន។ ប្រសិនបើអ្នកចង់ឃើញរូបរាងពិតស្មាតហ្វូន V20 នេះ សូមឆែកមើលរូបគំនូសតាងប៉ុន្មានសន្លឹកខាងក្រោម ដែលគេរំពឹងថា អាចជាការឌីហ្សាញសម្រេចចុងក្រោយក៏ថាបាន។