អ្នកវិទ្យាសាស្ត្របង្ហាញថា គេងទាំងមានភ្លើងភ្លឺៗ នៅជិតខ្លួនអាចប៉ះពាល់ដល់សុខភាព
តាមការបង្ហាញរបស់ គេហទំព័រ អង្គការមិនមែនរដ្ឋាភិបាល National Sleep Foundation ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ៖ « អ័រម៉ូន Melatonin ជាអ័រម៉ូន ដែលជួយឲ្យអ្នកសម្រាក ហើយវាកើតឡើងនៅពេលអ្នកត្រៀមខ្លួនចូលគេង។ តែបើមានពន្លឺភ្លើងនៅជុំវិញអ្នក ជាពិសេសពន្លឺពណ៌ខៀវចេញពីទូរស័ព្ទដៃនោះ នឹងចូលទៅទប់ស្កាត់អ័រម៉ូនកុំឲ្យកើតមានជាមិនខាន»។
ជាការពិតណាស់ ពន្លឺភ្លើងទាំងនោះ វានឹងបង្កើនអ័រម៉ូនដែលធ្វើឲ្យអ្នកកាន់តែធុញថប់ នៅពេលយប់ហើយវាអាចបង្កជាជំងឺជាច្រើនផងដែរ ដូចជា ការឡើងទម្ងន់ ជំងឺបេះដូង មិនត្រឹមតែប៉ុណ្ណោះវា អាចឲ្យអ្នកកើតជំងឺគេងមិនលក់រាំរៃ ធ្ងន់ធ្ងរទៀតផង។ ដូចនេះ បើសិនជាអាចអ្នកគួរតែបិទភ្លើង ឲ្យងងឹតទាំងស្រុងមុនពេលចូលគេង ព្រោះវាអាចឲ្យអ្នកឆាប់គេងបានលឿន ងើបឡើងមានអារម្មណ៍ស្រស់ស្រាយ រួមទាំងចៀសផុតពីជំងឺដែលអាចកើតឡើងដោយយថាហេតុនេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com