OnePlus 3 យកឈ្នះ Galaxy S7 លើបច្ចេកវិទ្យាសាកថ្មលឿន Fast Charge (Video)
ស្មាតហ្វូន OnePlus 3 និង Galaxy S7 ទាំងពីរម៉ូដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មឆាប់ពេញ fast charging។ ឥឡូវនេះស្មាតហ្វូនទំនើបទាំងពីរត្រូវបានគេយកមកធ្វើតេស្តលើមុខងារ Fast Charge ថាតើមួយណាសាកថ្មចូលលឿនជាង។ វីដេអូខាងក្រោមនេះ បានបង្ហាញនូវ Galaxy S7 និង OnePlus 2 ស្ថិតក្រោមការធ្វើតេស្តសាកថ្ម សូមទស្សនា៖
https://youtu.be/pK3AK_48cgU
នៅក្នុងវីដេអូគេបានបញ្ឈរ OnePlus 3 នៅលើឆ្នាំងសាក Dask Charge ចំណែក Galaxy S7 នៅលើ Adaptive Fast Charging។ សូមផ្ទៀងមើលថា ម៉ូដែលណាមួយ សាកថ្មឆាប់ពេញជាង។ គេបានប្រើស្មាតហ្វូនមួយគ្រឿងនៅចំកណ្ដាលដើម្បីផ្ទៀងនាទី ហើយ Galaxy S7 នៅខាងឆ្វេង និង OnePlus 3 នៅខាងស្ដាំ ជាមួយថាមពលថ្មនៅសល់ត្រឹម ១% ដូចគ្នា។ បន្ទាប់ពីដាក់ឱ្យសាកថ្មរយៈពេល ៣០នាទីរួចមក ឃើញថា OnePlus 3 ឡើងភាគរយបាន ៦៤% ខណៈ ដែល Galaxy S7 បានតិចជាងគឺត្រឹម ៥០% ប៉ុណ្ណោះ។
ការធ្វើតេស្តលើកទី២ គេបានធ្វើតេស្តនៅលើ Dask Charge និង Adaptive Fast Charging ដដែល គ្រាន់តែបើកឱ្យស្រ្គីនបង្ហាញជាប់។ គេសង្កេតឃើញ OnePlus 3 នៅតែនាំមុខ Galaxy S7 ហើយមានគម្លាតខុសគ្នារឹតតែឆ្ងាយជាងមុន។ នេះសបញ្ជាក់ថា Galaxy S7 ប្រសិនសាកថ្មហើយនិងបើកស្គ្រីនជាប់ មិនងាយចូលទេ ចាញ់ OnePlus 3 ដែលនៅតែសាកឆាប់ពេញ។
សូមបញ្ជាក់ថា ស្មាតហ្វូនទាំងពីរ Galaxy S7 និង OnePlus 3 មានប្រភេទថ្ម Li-Ion កម្រិត 3000mAh ដូចគ្នា៕