Apple លុប​គម្រោង iPhone Pro ទុក​តែ iPhone 7 និង 7 Plus (កាមេរ៉ា​ភ្លោះ​) ហើយ​​ចេញ​ប្រភេទ​ស្រោប​កញ្ចក់​​សុទ្ធ​



ផ្អែកតាមប្រភពព័ត៌មាន Nikei ឱ្យដឹងក្ដៅៗថា តាមពិត Apple ធ្លាប់មានគម្រោងផលិតចេញ iPhone ស៊េរីថ្មី គឺក្រៅពី iPhone 7, 7 Plus ហើយនោះ នៅមាន iPhone 7 Pro ប៉ុន្តែក្រោយមកត្រូវលុបចោលការផលិត iPhone 7 Pro ដោយទុកតែ iPhone 7 និង iPhone 7 Plus ដែលមានកាមេរ៉ា ២គ្រាប់។

https://youtu.be/0cy_aOsQgj8 ជាច្រើនខែហើយ ដែលសាធារណជនបានឮព័ត៌មានជុំវិញកំពូលទូរស័ព្ទ iPhone 7 (ឬ iPhone ឆ្នាំ២០១៦)។ អ្នកធ្វើឲ្យបែកធ្លាយខ្លះ ធ្លាប់បានអះអាងថា ក្រុមហ៊ុន Apple មានបំណងផលិតចេញ iPhone ស៊េរីថ្មីម្ដង ៣ម៉ូដែលក្រៅពី iPhone 7, iPhone 7 Plus ហើយនោះ គឺនៅមាន iPhone 7 Pro មួយទៀត។ ក្នុងនោះមានតែ iPhone 7 Pro ទេដែលគេរំពឹងថា នឹងជាជំនាន់ iPhone អេក្រង់ធំ ហើយជាម៉ូដែលតែមួយគត់ នឹងបំពាក់កាមេរ៉ាពីរគ្រាប់ (dual camera)។

iPhone67CameraTNW-796x432

ទោះជាយ៉ាងណា ព័ត៌មានចេញផ្សាយដោយគេហទំព័រ Nikkei Asian Report ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ នេះ ក្រុមហ៊ុននឹងនៅតែរក្សាទម្លាប់ចាស់ ប្រកាសចេញ iPhone ថ្មីតែពីរម៉ូដែលដូចសព្វដងគឺ iPhone 7 និង iPhone 7 Plus បើទោះបីកន្លងមក ធ្លាប់មានរូបបែកធ្លាយ iPhone ថ្មីម្ដង ៣ម៉ូដែលដាក់ផ្ទឹមគ្នាក៏ដោយ។

iPhone67LightningTNW

របាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ បង្ហាញថា តួលេខលក់ iPhone មានការធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទូរស័ព្ទទំនើប iPhone។ ហើយគេរំពឹងថា Apple នៅតែល្វីងមុខបន្តនៅត្រីមាសទី៣ ឆ្នាំ២០១៦ នេះ។ ដូច្នេះតើម៉ូដែលណាទើបមាន កាមេរ៉ាភ្លោះ? បើយោងតាមរបាយការណ៍ថ្មីមួយឱ្យដឹងថា Apple នឹង ទម្លាក់ចោលគម្រោងផលិត iPhone 7 Plus ដោយជំនួសមកវិញនូវម៉ូដែល iPhone 7 Pro វិញ ហើយក៏ជាស្មាតហ្វូនកូនកាត់ដែលបំពាក់កាមេរ៉ាក្រោយចំនួន២ ដំបូងរបស់ Apple។ តាមការអះអាងនេះ ដូច្នេះរូបគំនូសតាង iPhone មានកាមេរ៉ាក្រោយ២ កន្លងទៅ អាចហៅឈ្មោះខុសជា iPhone 7 Plus ប៉ុន្តែជា iPhone 7 Pro ក៏ថាបាន។ យ៉ាងណា បច្ចុប្បន្ននៅតែពុំមានការអះអាងឈ្មោះផ្លូវការពីក្រុមហ៊ុន Apple នៅឡើយ ហើយសាធារណជនក៏មិនទាន់ជឿលើព័ត៌មានខាងលើទាំងស្រុងនោះឡើយ។ គេរំពឹងថា iPhone 7 នឹងត្រូវក្រុមហ៊ុន Apple ប្រកាសចេញនៅថ្ងៃទី៧ ខែកញ្ញាក្រោយនេះ ហើយនឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១៦ ខែកញ្ញាដដែល៕
X
5s