ត្រៀម​ចិត្ត​ធ្វើ​ជា​ Fan របស់ Nokia ហើយ​ឬនៅ? ឮ​ថា នឹង​​បង្ហាញ​ Smartphone / Tablet ថ្មី​​នៅ​ចុង​ត្រីមាស​ទី៤ ឆ្នាំ២០១៦​



នៅដើមឆ្នាំ២០១៦ នេះ ក្រុមហ៊ុនទូរស័ព្ទ Nokia ដែលមានស្នាក់ការនៅប្រទេសហ្វាំងឡង់នេះ បានបង្ហើបអំពីគម្រោងនឹងឈានជើងប្រឡូកចូលឧស្សាហកម្មផលិតទូរស័ព្ទ ស្មាតហ្វូន និងថេប្លេតសាជាថ្មី។ ចំណែករបាយការណ៍ពីគេហទំព័រ GSMArena ឱ្យដឹងថ្មីៗនេះថា ក្រុមហ៊ុន Nokia នឹងណែនាំចេញថេប្លេត និងស្មាតហ្វូនថ្មីនៅចុងត្រីមាសទី៤ នៃឆ្នាំ២០១៦ នេះ ដែលអាចមានលក់ចាប់ពីដើមឆ្នាំ២០១៧។ ប្រធានថ្នាក់គ្រប់គ្រងរបស់ Nokia ប្រចាំនៅប្រទេសចិន Mike Wang បានលើកឡើងថា ស្មាតហ្វូន និងថេប្លេតថ្មីម៉ាក Nokia នឹងមានលក់លើទីផ្សារនៅដើមឆ្នាំ២០១៧ ខាងមុខ។ ក្រុមហ៊ុនបានចាប់ដៃជាមួយក្រុមហ៊ុន Foxconn សម្រាប់ការផលិតទូរស័ព្ទ ជាមួយនិង HDM ដែលជាក្រុមហ៊ុនបង្កើតដោយអតីតបុគ្គលិក Nokia ផ្ទាល់ ដើម្បីជួយទៅលើការឌីហ្សាញ។ ប៉ុន្មានសប្ដាហ៍មកនេះ មានចចាមអារ៉ាមថា ក្រុមហ៊ុន Nokia កំពុងធ្វើការអភិវឌ្ឍលើមុខងារទំនើបលើស្មាតហ្វូនស៊េរីខ្ពស់ ហើយអាចបំពាក់ឈីប Snapdragon 820 របស់ Qualcomm និងមានអេក្រង់ធំទំហំ ៥,៥អ៊ីញ ដែលអាចប្រកួតប្រជែងនឹងស្មាតហ្វូនស៊េរីខ្ពស់ៗ ដូចជារបស់ Samsung, Huawei និង Apple ជាដើម។ បើដូច្នោះ វាពិតជាពិសេសសម្រាប់អតិថិជនដែលធ្លាប់គាំទ្រ Nokia កន្លងមក អាចបន្តរីករាយទទួលយកបទពិសោធន៍ថ្មីជាមួយស្មាតហ្វូន និងថេប្លេតចេញថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់នេះបាន៕
X
5s