​iPhone 7 ​អាច​មាន​បច្ចេកវិទ្យា​កាមេរ៉ា OIS ​ខណៈ​ជំនាន់​មុន​មាន​តែ​នៅ​លើ iPhone 6s Plus ទេ​



iPhone 6s ពុំមានមុខងារ Optical Image Stabilization នោះទេ គឺមានតែនៅលើ iPhone 6s Plus ប៉ុណ្ណោះ ចំណែករបាយការណ៍ថ្ងៃនេះ អះអាងថា iPhone 7 ដែលជាទូរស័ព្ទជំនាន់ក្រោយរបស់ Apple នឹងភ្ជាប់មុខងារ OIS នេះ មិនមែនមានតែនៅលើ iPhone អេក្រង់ធំដូចមុនទៀតទេ។

camera-iPhone-7

ធ្លាប់មានឮដំណឹងថា កាមេរ៉ារបស់ iPhone ប៉ុន្មានឆ្នាំមកនេះ មានការកែលំអខ្លះៗ ហើយ iPhone 7 ដែលមានអេក្រង់ ៤,៧ អ៊ីញនឹងមានមុខងារ Opical Image Stabilization។ iPhone 7 នឹងមានកាមេរ៉ាទំហំ 12MP ហើយ iPhone 7 Plus នឹងមានកាមេរ៉ា 12MP ដូចគ្នា ប៉ុន្តែមានដល់ទៅ ២គ្រាប់ សម្រាប់ជំនួយការថតរូបបានរឹតតែទំនើប។

iphone-7-camera-module

iPhone ស៊េរីថ្មីទាំងពីរនឹងត្រូវបានក្រុមហ៊ុនផលិតឱ្យរឹតតែទំនើបជាងជំនាន់មុនៗ ដែលក្នុងនោះនឹងបំពាក់អង្គប្រតិបត្តិជំនាន់ចុងក្រោយ A10 អមដោយ RAM 3GB ធ្វើឱ្យដំណើរការរបស់វាកាន់តែលឿនជាងមុន។

iPhone-7-iSight-Camera

ចំពោះការឌីហ្សាញរបស់វា នឹងមានលក្ខណៈស្រដៀងនឹង iPhone 6s និង iPhone 6s Plus គ្រាន់តែមានចំណុចបន្តិចបន្តួចផ្លាស់ប្ដូរប៉ុណ្ណោះ។ ខ្សែអង់តែននឹងត្រូវប្ដូរទីតាំងទៅផ្នែកកំពូលរបស់ iPhone ហើយ Apple នឹងដករន្ធកាសស្តង់ដារ 3.5mm ជំនួសមកវិញនូវរន្ធ Lightning សម្រាប់ប្រព័ន្ធសំឡេងអូឌីយ៉ូ។ iPhone 7 ទាំងពីរ មានចចាមអារ៉ាមថា នឹងមាន resolution ធំជាងមុន។ Apple ត្រូវគេរំពឹងថា នឹងសម្ពោធ iPhone 7 នៅដើមខែកញ្ញាក្រោយនេះ អាចចំថ្ងៃទី៦ ហើយប្រកាសលក់នៅថ្ងៃទី១៦ ខែកញ្ញាដដែល៕
X
5s