Android 7.0 ​Nougat ​ផ្លូវការចេញហើយតែ Update បានតែនៅលើ Nexus មួយចំនួនទេ​



ក្រុមហ៊ុន Google បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជំនាន់ចុងក្រោយឈ្មោះថា Android 7.0 Nougat រួចមកហើយ ប៉ុន្តែគ្រាន់តែ Mobile OS នេះពុំទាន់ចេញផ្លូវការឱ្យអតិថិជនអាចធ្វើបច្ចុប្បន្នភាពលើស្មាតហ្វូនរបស់អតិថិជន ព្រោះរង់ចាំការអភិវឌ្ឍដើម្បីជៀសវាងមានបញ្ហាសូហ្វ៊េរផ្សេងៗ។ យ៉ាងណា តាមរបាយការណ៍ពីគេហទំព័រ engadget ថ្ងៃនេះ ឱ្យដឹងថា Google ចាប់ផ្ដើមដាក់ចេញ Android 7.0 Nougat ឱ្យអតិថិជនដែលប្រើស្មាតហ្វូនត្រកូល Nexus មួយចំនួនអាចអាប់ដេតបានហើយ។

AndroidPIT-Android-N-vs-Android-M-7749-w782

ស្មាតហ្វូន Nexus ដែលអាចទទួលយកបច្ចុប្បន្នភាពថ្មីនៃប្រព័ន្ធសូហ្វ៊ែរ Android 7.0 Nougat នេះរួមមាន៖ Nexus 6P, Nexus 5X និង Nexus 6 ហើយស៊េរីថេប្លេតមានដូចជា Nexus 9 និង Pixel C ជាដើម។ វាក៏មានកញ្ចប់អាប់ដេតសម្រាប់ឧបករណ៍ Nexus Player និងស្មាតហ្វូន General Mobile 4G Android One ផងដែរ។

Android-7.0-Nougat-Easter-egg-AA-840x560

ប្រសិនអ្នកកំពុងប្រើប្រាស់ប្រព័ន្ធ Android 7.0 ជំនាន់សាកល្បង (beta) អ្នកនឹងមិនចាប់អារម្មណ៍អំពីចំណុចកែលំអដ៏ច្រើននៅលើសូហ្វ៊ែរជំនាន់ផ្លូវការនេះឡើយ។ Google បានបញ្ចេញជំនាន់ Android 7.0 Nougat សាកល្បងតាំងពីនៅក្នុងសន្និសីទ I/O កាលពីខែឧសភាកន្លងទៅ ដែលវាជាប៉ាន់គំរូដ៏ចាំបាច់ទម្រាំដល់ពេលវេលាបញ្ចេញជំនាន់ផ្លូវការ Nougat នេះ។ Android 7.0 នឹងមានកំណែប្រែថ្មីនៅត្រង់ ទម្រង់ notification និង multi-tasking ថ្មី។ Notification ត្រូវបានបញ្ចូលជាក្រុមទៅតាមកម្មវិធី (app) នៅក្នុងបណ្ដុំ notification អ្នកអាចចុចលើ notification នៃប្រភេទកម្មវិធីណាមួយដើម្បីមើលបញ្ជីសារជូនដំណឹងទាំងអស់។ អ្នកក៏អាចឆ្លើយតបទៅវិញផ្ទាល់ពីផ្ទាំង Notification នោះផងដែរ។

Multi_Window_6PQuick_Settings_Expanded_6Pd

New_Emoji

Muti-Windows អាចឱ្យអ្នកដំណើរការកម្មវិធីពីរ ក្នុងពេលតែមួយ ដោយចែកជាផ្នែកពីរផ្សេងគ្នា ដូចដែលអ្នកអាចធ្វើបាននៅលើ iPad ប្រើ iOS 9 ដែរ។ ទម្រង់ multitasking ប្រហែលមានប្រយោជន៍ខ្លាំងនៅលើថេប្លេតដូចជា Pixel C ប៉ុន្តែវាក៏អាចប្រើនៅលើស្មាតហ្វូនបានល្អផងដែរ។ ក្រៅពីនេះវានៅមានលក្ខណៈពិសេសជាច្រើនទៀត បូករួមទាំងរូបemoji ថ្មីៗនៅលើ Nougat នេះផងដែរ៕
X
5s