Facebook កំពុងធ្វើតេស្តមុខងារថ្មីលេងវីដេអូ អមជាមួយសំឡេងដោយស្វ័យប្រវត្តិ auto-playing News Feed videos
ឬអាថ៌កំបាំងអ្វីទេ ដែលលោក Mark Zuckerberg ចង់ធ្វើឲ្យបណ្ដាញសង្គមរបស់លោក កាន់តែក្លាយជាបណ្ដាញទំនាក់ទំនងសង្គមដោយមានវីដេអូជាមាតិកាសំខាន់មួយ។ ហើយបើតាមរបាយការណ៍ពីគេហទំព័រ mashable ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Facebook កំពុងធ្វើតេស្តផ្សេងៗគ្នា ដើម្បីដឹងច្បាស់ថា តើវិធីសាស្ត្រមួយណា សម្រាប់វត្តមានមុខងារថ្មី អាចទាក់ទាញអ្នកប្រើច្រើនជាង។ មួយក្នុងចំណោមមុខងារថ្មីៗដែល Facebook ប្រុងបង្កើតគឺជា News Feed ប្រភេទវីដេអូដែលលេងដោយស្វ័យប្រវត្តិ (auto-playing video) និងអមដោយសំឡេង (sound)។