LG X Power ស្មាតហ្វូនកាន់ថ្មបំផុតឈ្នះអស់ Galaxy S7, Note 7 និងសូម្បីតែ iPhone 6s Plus
នៅពេលសួរទៅកាន់ម្ចាស់ស្មាតហ្វូនទំនើបថា ទូរស័ព្ទរបស់គេកាន់ថ្មយូរឬអត់ អ្នកខ្លះប្រហែលមិនសប្បាយចិត្តឡើយ ដោយសារថ្វីត្បិតទំនើបមែន ប៉ុន្តែម៉ូដែលខ្លះមិនសូវជាកាន់ថ្មយូរនោះទេ។ តែប្រសិនចង់បានស្មាតហ្វូនកាន់ថ្មយូរ ទំព័រនេះ យើងសូមលើកយកស្មាតហ្វូនមួយម៉ូដែលរបស់ LG គឺ LG X Power។ X Power កាន់ថ្មជាង បណ្ដាស្មាតហ្វូនទំនើបៗនាពេលបច្ចុប្បន្ន មិនថា Note 7, S7, Xiaomi Redmi 3S ឬ iPhone 6s Plus។