រថយន្ត​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ដំបូង​គេ​លើ​លោក បង្ហាញខ្លួន​​នៅ​សិង្ហបុរី (Video)​



ពិតជាទំនើបណាស់ សម្រាប់យើងទាំងអស់គ្នាដែលកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿនសព្វថ្ងៃនេះ។ ក្រៅពីឧស្សាហកម្មផលិតស្មាតហ្វូនទំនើប កំពុងមានសន្ទុះរីកចម្រើនហើយនោះ ចំណែក វិស័យឧស្សាហកម្មរថយន្តក៏មានការអភិវឌ្ឍខ្លាំងសម្បើមណាស់ដែរ។ ជាក់ស្ដែងរថយន្តបើកបរស្វ័យប្រវត្តិដែលជាគម្រោងអភិវឌ្ឍដោយក្រុមហ៊ុនរថយន្តធំៗលើលោក កំពុងមានការចាប់អារម្មណ៍ខ្លាំង។ រីឯពេលនេះ សិង្ហបុរីគឺជាប្រទេសដែលមានរថយន្តតាក់ស៊ីដឹកអ្នកដំណើរដែលបើកបរដោយស្វ័យប្រវត្តិមុនគេលើលោក។

nuTonomy-940x470

រថយន្តតាក់ស៊ីដែលទើបដាក់ឱ្យចរាចរលើដងផ្លូវនៅសិង្ហបុរីមានទាំងអស់ចំនួន ៦ម៉ូដែលរួមមាន៖ ស៊េរីរថយន្ត Renault Zoes, Mitsubishi i-MiEVs ដែលត្រូវបានអភិវឌ្ឍពីលើម៉ូដែល MIT-spinoff NuTonomy។ ក្នុងចំណោមនោះ រថយន្តតាក់ស៊ីរបស់ Uber នឹងត្រូវដាក់ឱ្យដំណើរការដឹកអ្នកដំណើរនៅលើផ្លូវ ដោយចល័តទីតាំងផ្សេងៗគ្នា។ នៅខណៈពេលធ្វើតេស្តរថយន្តតាក់ស៊ីស្វ័យប្រវត្តិ អ្នកដំណើរអាចជិះបានដោយឥតគិតថ្លៃ អមជាមួយតៃកុងម្នាក់នៅក្នុងនោះ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់។ https://youtu.be/Fp13jIr8Y7E លោក Johana Bhuiyan បានសាកល្បងទទួលយកបទពិសោធន៍រថយន្តតាក់ស៊ីស្វ័យប្រវត្តិរបស់ក្រុមហ៊ុន NuTonomy កាលពីដើមឆ្នាំ២០១៦ នៅលើផ្លូវក្នុងប្រទេសសិង្ហបុរី ដែលគេហៅឈ្មោះថា North 1។ Bhuiyan បានកត់សម្គាល់ថា រថយន្តអាចបង្កភាពឆ្គងខ្លះៗ ប៉ុន្តែនៅតែគ្រប់គ្រងការបញ្ជារកទិសដៅ និងផ្ដល់សុវត្ថិភាពដល់អ្នកជិះ ទោះបីនៅលើផ្លូវស្មុគស្មាញក៏ដោយ។ ប៉ុន្តែក្រុមហ៊ុន ប្រព័ន្ធសូហ្វ៊ែរបើកបររបស់ NuTonomy ក៏បានកែលំអតាំងពីពេលនោះ ហើយក្រុមហ៊ុននិយាយថា មានគម្រោងនឹងដាក់ពង្រាយរថយន្តស្វ័យប្រវត្តិផ្សេងៗទៀត ឱ្យចរាចរនៅសិង្ហបុរីចុងឆ្នាំ២០១៦ នេះ៕  
X
5s