Panasonic និង Sony ​សហការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរទស្សន៍ 8K TV ​ឱ្យ​សម្រេច​មុន​អូឡាំពិក​ឆ្នាំ២០២០​



យោងតាមសេចក្ដីរាយការណ៍ថ្មីមួយពីគេហទំព័រ techspot ឱ្យដឹងថា ក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដូចគ្នានោះ បានពួតដៃគ្នា ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាទូរទស្សន៍ប្រភេទ 8K TV។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះអន្តរជាតិ Rio Games កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានទទួលបន្ទុកលើការថត និងចាក់ផ្សាយព្រឹត្តិការណ៍ក្រោមបច្ចេកវិទ្យាកញ្ចក់អេក្រង់ 8K (Super Hi-Vision) បានយ៉ាងច្បាស់ត្រជាក់ភ្នែក ដូចទៅនឹងបច្ចេកវិទ្យាបង្ហាញរូបសិប្បនិមិត្ត (Virtual Reality)។ អ្នករាល់គ្នា ដែលកំពុងស្វែងយល់បច្ចេកវិទ្យាទំនើបនៃអេក្រង់ទូរទស្សន៍បង្ហាញរូបកម្រិតច្បាស់ម៉ត់ ដូច្នេះគម្រោងរបស់ Panasonic និង Sony នេះ គឺជាមហិច្ឆតាធំមួយទៀតហើយ ដោយនឹងធ្វើការអភិវឌ្ឍបន្តពីទូរទស្សន៍កម្រិត 4K TV ឡើងទៅ 8K TV ច្បាស់ម៉ត់ ត្រជាក់ភ្នែក ដូចពិភពជាក់ស្ដែង។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនជប៉ុនទាំងពីរ មានមហិច្ឆតានឹងផលិតចេញទូរទស្សន៍ 8K TV នៅមុនដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ខាងមុខ ដែលតម្លៃរបស់វាអាចខ្ពស់រហូតដល់ $100K ឬ ១សែនដុល្លារ។ ដូច្នេះផ្ទាំងទស្សនីយភាពរស់រវើកកម្រិត 8K ច្បាស់អស្ចារ្យនឹងចូលទៅបម្រើអតិថិជនសម្រាប់ការកម្សាន្តតាមផ្ទះ អមដោយបទពិសោធន៍ថ្មីពុំធ្លាប់មានពីមុន នៅឆ្នាំ២០២០ ខាងមុខ៕
X
5s