សាំចិត្តនឹង Friend នៅលើ Facebook ចូលចិត្ត Tag រូបឱ្យច្រើនពេក អនុវត្តគន្លឹះនេះបាន
បណ្ដាញសង្គម Facebook បច្ចុប្បន្នពិតជាសំបូរទៅដោយរូបថតច្រើនលានសន្លឹកត្រូវបានបង្ហោះ និងចែកចាយរាល់ថ្ងៃ។ ប្រាកដជាជៀសមិនផុតពីការ Tag រូបឱ្យគ្នាហើយ ប៉ុន្តែត្រូវស្វែងយល់ថា តើ Friend របស់អ្នកចូលចិត្តឱ្យគេ Tag រូបឱ្យដែរឬអត់? យ៉ាងណា ជឿថា ប្រិយមិត្តដែលកំពុងអានអត្ថបទនេះមួយចំនួន ប្រហែលមិនចូលចិត្តឱ្យគេ Tag រូបឱ្យទេ ព្រោះជាការរំខាន ឬម្យ៉ាងទៀតបណ្ដុំរូបថតខ្លះ អាចមានរូបរបស់អ្នក ប៉ុន្តែមិនស្អាត ដែលធ្វើឱ្យអ្នកខ្មាស់គេទៅវិញ។
យ៉ាងណា Facebook មានជម្រើសកំណត់នៅត្រង់ Tag ដែលអាចបិទ មិនឱ្យ Friend អាច Tag រូបឱ្យខ្លួនបាន។ ទំព័រនេះ យើងសូមណែនាំពីគន្លឹះបិទមិនឱ្យគេ Tag រូបថតឱ្យអ្នកបាន សូមអនុវត្តតាមជំហានខាងក្រោម៖
-ចូលទៅ Settings ហើយចុចឃ្លា Timelines and Tagging (ស្ថិតនៅផ្នែកខាងឆ្វេង) ដូចរូប។
-បន្ទាប់មកសូមមើលលើផ្នែក Who can add things to my timeline? ត្រង់នេះ សូមមើលលើឃ្លាទី២ ដែលសរសេរថា Review Posts friends tag you in before they appear on your timeline? កំណត់យក On ដោយចុចលើប៊ូតុង Edit រួចប្ដូរពី Disabled ទៅ Enabled ជាការស្រេច។
អ្នកនឹងទទួលសារជូនដំណឹង (notification) ដូច្នេះអ្នកអាច យល់ព្រម ឬបដិសេធទៅលើការ Tag ពី Friend របស់អ្នក។ តែសូមបញ្ជាក់ថា ជម្រើសនេះ មិនអនុញ្ញាតឱ្យអ្នកលុបរូបថតចេញពី Facebook នោះទេ ដូច្នេះរូបទាំងនោះនៅតែត្រូវបង្ហោះចូលបណ្ដាញសង្គម Facebook ដដែលគ្រាន់តែ វាមិនបង្ហាញនៅលើ Wall របស់អ្នកប៉ុណ្ណោះ។
បញ្ជាក់៖ ក្រោយពីបានកំណត់តាមជំហានខាងលើរួច នៅពេលមាន Friend ណាចុច Tag ឱ្យអ្នកពេលក្រោយៗ វានឹងបង្ហាញជម្រើស Option ដែលតម្រូវឱ្យអ្នកជ្រើសរើសគឺ Add to Timeline ឬ Hide។ ប្រសិន Add to Timeline មានន័យថា អ្នកយល់ព្រមឱ្យ Tag ផ្ទុយពី Hide គឺមានន័យថា មិនឱ្យ Tag។
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gottabemobile