អត្ថប្រយោជន៍ចាំបាច់៤យ៉ាងពីការទទួលទានទឹកតែបៃតងធម្មជាតិនៅពេលព្រឹក​



គ្រប់គ្នាតែងតែយល់ថាទឹកដោះគោជាប្រភេទភេសជ្ជៈដែលមានវីតាមីនជំនួយដល់សារពាង្គកាយរបស់យើងបានច្រើន តែពួកគេមិនដែលសូវបានចាប់អារម្មណ៍ពីតែបៃតងធម្មជាតិប៉ុន្មាននោះទេ ដោយសារតែវាមិនសូវមានការពេញនិយមពីមនុស្សទូទៅផង។ យ៉ាងណាមិញ តែបៃតងធម្មជាតិមានសារប្រយោជន៍ច្រើនណាស់ដែលអ្នកមិនសូវជាបានដឹង៖

១) ជួយឲ្យអ្នកមានអារម្មណ៍ស្ងប់៖ ការសិក្សាបានបង្ហាញថាការទទួលទានតែបៃតងធម្មជាតិអាចជួយធ្វើឲ្យអ្នកបំពេញការងារបានយ៉ាងល្អ ធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់តែក៏ស្រស់ស្រាយជាងមុន រួមទាំងកម្រិតនៃភាពច្នៃប្រឌិតរបស់អ្នកផងដែរ។ ហើយវាក៏ជាគ្រឿងបំបាត់ភាពតានតឹងបែបធម្មជាតិដ៏មានប្រសិទ្ធភាពក៏ដូចជាគុណភាពល្អជាងការប្រើប្រាស់ថ្នាំពេទ្យទៅទៀត។

២) ធ្វើការហាត់ប្រាណបានយូរ៖ ជារឿងធម្មតានោះទេ ដែលមនុស្សភាគច្រើនហាត់ប្រាណបានតែបន្តិចក៏មានអារម្មណ៍ថាឆាប់ហត់បាត់ទៅហើយ តែបើអ្នកជ្រើសរើសការទទួលទានតែបៃតងធម្មជាតិជាប្រចាំ នោះរយៈពេលដែលអ្នកអាចទ្រាំទ្របាននៅពេលហាត់ប្រាណម្ដងៗក៏នឹងកើនរឹតតែបានយូរផងដែរ។

៣) ការពារអ្នកពីជំងឺរាតត្បាតនានា៖ ជំងឺដែលវាអាចការពារបានមានដូចជាជំងឺមហារីកជាដើម ដែលពិបាកក្នុងការព្យាបាលជាងគេ ដូចនេះការទទួលទានតែបៃតងធម្មជាតិជាប្រចាំអាចជួយបង្ការអ្នកពីជំងឺមហារីកនានាបាន។ មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលទានតែបៃតងធម្មជាតិនេះក៏អាចជួយបង្ការអ្នកពីជំងឺបេះដូងដ៏កាចសាហាវថែមទៀតផង។

៤) សម្រកទម្ងន់៖ ការទទួលទានតែបៃតងធម្មជាតិ ជាពិសេសតែក្ដៅ អាចចាត់ទុកថាជាវិធីដ៏ស្រួលជាងគេហើយ ក្នុងការដុតកាឡូរីរបស់អ្នកដែលមាននៅក្នុងខ្លួនទាំងប៉ុន្មាន ហើយប្រសិនបើអ្នកចង់ឲ្យវារឹតតែមានប្រសិទ្ធភាពនិងឆាប់រហ័សនោះ អ្នកគួរតែតមអាហារបន្ថែមក៏ដូចជាហាត់ប្រាណជាប្រចាំតាមតែអ្នកអាចធ្វើបានទៅ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com

X
5s