ចេញ​តម្រុយ​ថ្មី​ថា ​iPhone 7 Plus ច្បាស់​ជានឹង​​មាន Memory ទំហំ​ដល់​ 256GB មុន​ Apple ប្រកាស​ផ្លូវការ​នៅ​​ថ្ងៃ៧ កញ្ញា​ខាង​មុខ​



ផ្អែកតាមរបាយការណ៍ពីគេហទំព័រ TechTastic ថ្មីៗនេះ បានអះអាងថា ទូរស័ព្ទទំនើបស៊េរីថ្មីរបស់ Apple ដែលនឹងមានឈ្មោះ iPhone 7 Plus នឹងត្រូវពង្រីកទំហំមេម៉ូរីធំជាងមុន រហូតដល់ 256GB សម្រាប់ជម្រើសធំជាងគេ។ យើងធ្លាប់បានលេចឮចចាមអារ៉ាមមកថា iPhone 7 ថ្មីរបស់ Apple អាចបង្ហាញខ្លួនជាមួយជម្រើសមេម៉ូរីផ្សេងគ្នា ដូចម៉ូដែល iPhone 6s/ 6s Plus បច្ចុប្បន្ន។ ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងដកទំហំមេម៉ូរី 16GB ចេញពី iPhone 7 និង iPhone 7 Plus ដោយនឹងដាក់ទំហំយ៉ាងទាបចាប់ពី 32GB ហើយទំហំ 128GB ដែលធំជាងគេនៅលើ iPhone ជំនាន់មុន នឹងត្រូវបង្កើនដល់ 256GB។

iphone-7-earpods

យ៉ាងណា ពេលនេះពុំទាន់មានការអះអាងចេញពីក្រុមហ៊ុន Apple ដោយផ្ទាល់នៅឡើយ។ គេរំពឹងថា នៅព្រឹត្តិការណ៍ថ្ងៃទី៧ ខែកញ្ញា ប៉ុន្មានថ្ងៃទៀតនេះ ក្រុមហ៊ុន Apple នឹងសម្ពោធ iPhone 7 / 7 Plus ជាផ្លូវការអមជាមួយប្រព័ន្ធប្រតិបត្តិការ iOS10 ហើយនឹងចេញលក់ចាប់ពីថ្ងៃទី១៦ កញ្ញាដដែល៕
X
5s