Sony ត្រូវមហាជនបាញ់ស្ពឹកមុខ ដោយសារចេញ Xperia X Compact ភ្លាម មានមតិរិះគន់រូបរាងទូរស័ព្ទនេះភ្លាមថា "មានរូបរាងអាក្រក់"
បន្ទាប់ពីបានប្រកាស Xperia XZ ក្រុមហ៊ុន Sony ថែមទាំងសម្ពោធស្មាតហ្វូនទំនើបធន់មធ្យមមួយម៉ូដែលទៀតនៅក្នុងពិព័រណ៍ IFA ឆ្នាំនេះ ដែលមានម៉ូដែល Xperia Z Compact សមត្ថភាពគ្រាន់បើ ប៉ុន្តែក្រុមហ៊ុនសុំលាក់តម្លៃ។
https://youtu.be/yqiT7at-1WA
ស្មាតហ្វូន Sony Xperia X Compact នេះ បំពាក់មកជាមួយអេក្រង់ទំហំ ៤,៦អ៊ីញកម្រិត HD អមដោយ resolution ទំហំ 1280x720px ហើយប្រើប្រាស់បន្ទះឈីបប្រភេទ 64-bit Snapdragon 650។ Xperia X មានមេម៉ូរីម៉ាស៊ីនទំហំ 32GB ហើយអាចបន្ថែមការ microSD បានដល់ទំហំ 256GB។
https://youtu.be/SGhTY4r9jRY
លក្ខណៈ សម្បត្តិផ្សេងទៀតនៅលើសមាជិក Xperia ថ្មីនេះ រួមមាន៖ ថាមពលថ្ម 2700mAh, មានបច្ចេកវិទ្យាសាកថ្មរហ័ស Quick Charge និងមានមុខងារកាមេរ៉ាកម្រិតគុណភាពខ្ពស់ទាំងខាងមុខ និងខាងក្រោយ។ កាមេរ៉ាមុខរបស់វាមានទំហំ 5MP ល្មមថត selfie និងវីដេអូបានច្បាស់ល្អ ខណៈដែកាមេរ៉ាក្រោយទំហំ 23MP សម្រាប់ថតរូប និងវីដេអូ។