Nokia ជន្ល ១ឃ្លា ហាក់ចង់បង្ហាញពិភពលោកថា ខ្លួននឹងប្រឡូកចូលទីផ្សារស្មាតហ្វូនសាជាថ្មីជាមួយឆន្ទៈបម្រើដល់តម្រូវការអតិថិជន
ក្រុមហ៊ុន Nokia ត្រូវបានមជ្ឈដ្ឋានសារព័ត៌មាន និងមហាជនមានការចាប់អារម្មណ៍ និងតាមឃ្លាំមើលជាប់ បន្ទាប់ពីក្រុមហ៊ុនហ្វាំងឡង់នេះ អះអាងពីគម្រោងប្រឡូកចូលទីផ្សារស្មាតហ្វូនសាជាថ្មី។ ក្រុមហ៊ុនដែលធ្លាប់ដឹកមុខក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទល្បីល្បាញលើពិភពលោក Nokia ត្រូវគេរំពឹងថា នឹងសម្ពោធចេញស្មាតហ្វូនស៊េរីខ្ពស់ ទំនើប សម្រាប់បំពេញតម្រូវការអតិថិជន ក៏ដើម្បីស្ដារឈ្មោះឡើងវិញក្នុងពេលឆាប់ៗខាងមុខ។