Samsung លាតត្រដាងមូលហេតុដែលប្រមូល Galaxy Note 7 មកវិញគឺដោយសារបញ្ហាថ្ម អាចផ្ទុះឆេះ
ឆ្លើយតបទៅនឹងរបាយការណ៍ដែលទើបចុះផ្សាយថ្មីៗនេះ ថា Note 7 មានបញ្ហាថ្ម ឥឡូវនេះ ក្រុមហ៊ុន Samsung បានចេញមុខអះអាង ទៅលើរបាយការណ៍នេះថា ពិតមែន។ ថ្មរបស់ Galaxy Note 7 មានបញ្ហា អាចរហូតដល់ផ្ទុះឆេះបាន។ យ៉ាងណា ពេលនេះ ក្រុមហ៊ុនកំពុងស៊ើបអង្កេត និងស្វែងរកដំណោះស្រាយ។ នៅខណៈពេលនេះ ក្រុមហ៊ុនបានប្រកាសប្រមូលមកវិញនូវ Galaxy Note 7 ដែលទើបចែកចាយដល់ដៃអតិថិជន ឱ្យយកមកប្ដូរថ្មី ហើយក៏ពន្យារពេលចេញលក់ Galaxy Note 7 បណ្ដោះអាសន្ន ដើម្បីជួសជុលបញ្ហាថ្មបានជោគជ័យមុនដាក់លក់លើទីផ្សារម្ដងទៀត។