ហ្គេម Pokemon Go បំបែក​កំណត់​ត្រា​​ជា​ហ្គេម​រក​ប្រាក់​​ចំណូល​​ច្រើនជាង​គេ​​ គឺ​​រហូត​ដល់​ជាង ៤៤០លាន​ដុល្លារ​



ហ្គេមដែលវាយលុកទីផ្សារមួយរយៈពេលចុងក្រោយ (ឬប៉ុន្មានសប្ដាហ៍ចុងក្រោយ) នេះគឺហ្គេម Pokemon Go របស់ក្រុមហ៊ុនអាមេរិក Niantic ដែលមិនត្រឹមតែមានចំនួនអ្នកលេងដ៏សន្ធឹកសន្ធាប់ទេ តែក៏បានជួយកើបប្រាក់ចូលក្រុមហ៊ុនមិនតិចដែរ។ តាមរបាយការណ៍ប្រាក់ចំណូលចេញផ្សាយដោយ Sensor Tower បានឱ្យដឹងថា Pokemon Go បានរកចំណូលចូលក្រុមហ៊ុនប្រមាណជាង ៤៤០លានដុល្លារអាមេរិក ចាប់តាំងពីដាក់ឱ្យលេងដំបូងនៅចុងសប្ដាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០១៦ នេះ។

pokemon-go-1

យោងតាមក្រុមហ៊ុនវិភាគទីផ្សារ Sensor Tower ឱ្យដឹងថា ហ្គេម Pokemon GO របស់ក្រុមហ៊ុន Niantic ថ្មីៗនេះ បានជាប់ជាហ្គេមរកប្រាក់បានច្រើនជាងគេ ក្នុងចំណោមហ្គេមកំពុងពេញនិយមដទៃទៀត ប្រៀបធៀបនឹងរយៈពេលដូចគ្នាចាប់តាំងពីខែកក្កដា មកដល់ពេលនេះ។ របាយការណ៍ដដែលឱ្យដឹងទៀតថា ចំណូលគឺបានពីទីផ្សារ App Store និង Google Play នៅរយៈពេលជាង ២ខែចុងក្រោយ ដែលធ្វើឱ្យចំណូលសុទ្ធរបស់ Niantic បានពី Pokemon GO មានច្រើនជាង ៣០៨លានដុល្លារអាមេរិក។

pokemon-go-movies

ចំណូលសរុបជាង ៤៤០លានដុល្លារនេះ បានធ្វើឱ្យ Pokemon GO ឈរលេខរៀងកំពូលជាហ្គេមពេញនិយមបំផុត និងរកចំណូលច្រើនបំផុត។ ចំណែក ហ្គេម Warcraff ឈរនៅលេខរៀងបន្ទាប់គឺលេខ២ ហើយ Independence Day 2 បានលេខ៣។ រីឯ Angry Birds Movie, Star Trek Beyound និង Ghostbusters ឈរនៅលេខរៀងបន្តបន្ទាប់។

pokemon-go2

https://youtu.be/MoYjVTbLWyo

pokemon-go-stampede

សូមបញ្ជាក់ថា ហ្គេម Pokemon GO ទទួលបានការទាញយក (download) ប្រមាណ ១៨០លានដងពីបណ្ដាអ្នកប្រើឧបករណ៍អេឡិចត្រូនិកចល័តឆ្លាតវៃ (Smartphone/ Tablet) ទូទាំងពិភពលោក ទាំងនៅលើ App Store និង Google Play។ អ្នកលេង Pokemon GO នៅអាមេរិកមានប្រមាណ ១២% នៃអ្នកប្រើប្រាស់ស្មាតហ្វូនសរុបក្នុងតំបន់។ គេរំពឹងថា Pokemon GO នឹងនៅតែបន្តក្ដាប់ចំណែកទីផ្សារខ្លាំងក្លានៅរយៈពេល ២ ទៅ ៣ ខែខាងមុខទៀត ឬរហូតទាល់តែមានហ្គេមពេញនិយមថ្មីណាមួយបង្ហាញមុខ៕
X
5s