​ខ្សែក្រវាត់​ឆ្លាតវៃ​របស់ Samsung ត្រូវ​បាន​លើក​គម្រោង​នៅ​លើ​ Kickstarter ​មួយ​តម្លៃ Discount ពី $119 ​មក​​ត្រឹម $69 (Video)​



ប្រិយមិត្តនៅចាំបានទេ នូវខ្សែក្រវាត់ឆ្លាតវៃ មានសមត្ថភាពពិសេស អាចតាមដានសុខភាពអ្នកពាក់បាន នៅក្នុងពិព័រណ៍ CES ដើមឆ្នាំ២០១៦ កាលពីខែមករា ឆ្នាំ២០១៦ នេះ។ ចំណែកពេលនេះ ខ្សែក្រវាត់ Welt នេះ ត្រូវបានលើកគម្រោងឡើង នៅលើគេហទំព័រ Kickstarter អមជាមួយការលក់បញ្ចុះតម្លៃពិសេស ដែលលោកអ្នកមិនគួរមើលរំលង។ https://youtu.be/6_CNpPRuZ4s https://youtu.be/2XkXsgzmz4M

ខ្សែក្រវាត់ Welt របស់ Samsung មានតម្លៃធម្មតា ១១៩ដុល្លារ ប៉ុន្តែសម្រាប់អតិថិជនចុះឈ្មោះកក់ទុកមុន នឹងមានការបញ្ចុះមកត្រឹមតែ ៦៩ដុល្លារ ឬ ៩៩ដុល្លារប៉ុណ្ណោះ។ Smart Belt នេះមានមុខងារអាចតាមដានទំហំចង្កេះអ្នកពាក់ ទម្លាប់នៃការញុំាប្រចាំថ្ងៃ រាប់ជំហានជើង និងអាចផ្ទៀងមើលចំនួនម៉ោងដែលអ្នកបានអង្គុយ ដោយអាចភ្ជាប់ជាមួយស្មាតហ្វូនដើម្បីតាមដានសកម្មភាពទាំងនេះ។ ខ្សែក្រវាត់នេះ មានពីរម៉ូដែល ដែលមានតម្លៃខ្ពស់ជាងនេះ គឺម៉ូដែលClassic និង Premium៕

8a4c13d1878fbcfa6b62ab7e49870f7c_original

38eb1f81b18e8adf475213f6fa75c808_original

c5a3a75274457dd74590f678481f5c38_original

70ea25109aa3984c5cc4e57ca44cbdfb_original

X
5s