បែកធ្លាយប្រអប់ iPhone 7 មុន Apple សម្ពោធកណ្ដាលយប់នេះ
ក្រុមហ៊ុន Apple នឹងប្រកាសចេញទូរស័ព្ទថ្មី iPhone 7 និង 7 Plus របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៧ កញ្ញា ម៉ោង ១០ព្រឹក នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ដែលត្រូវនឹងម៉ោង ១២ កណ្ដាលអធ្រាត្រយប់នេះ ឆ្លងចូលថ្ងៃព្រហស្បតិ៍ ម៉ោងនៅប្រទេសកម្ពុជា។ នៅសល់តែជាង ១០ម៉ោងទៀតប៉ុណ្ណោះ iPhone 7 ទាំងពីរ នឹងបង្ហាញខ្លួនផ្លូវការ ប៉ុន្តែពេលនេះ ប្រអប់ iPhone ស៊េរីថ្មីនេះ បានលេចចេញនៅលើបណ្ដាញអ៊ីនធឺណិតមុនបាត់ទៅហើយ។
iPhone ថ្មីនឹងមានការឌីហ្សាញថ្មីមួយចំនួន ក្នុងនោះ ខ្សែអង់តែនពណ៌ស នឹងត្រូវផ្លាស់ប្ដូរទីតាំងទៅផ្នែកកំពូលខាងលើ ដែលអាចមានរូបរាងដូចខាងលើ។