ចំណុចល្អ ៥យ៉ាងដែលធ្វើឱ្យ LG V20 ជាស្មាតហ្វូនកំពូល សមត្ថភាពពិសេសជាង V10
ថ្មីៗនេះ ក្រុមហ៊ុន LG ទើបសម្ពោធទាយាទថ្មីរបស់ ស្មាតហ្វូនជោគជ័យ LG 10 ដែលបង្កប់ដោយបច្ចេកវិទ្យាទំនើបអេក្រង់ភ្លោះ នោះគឺ LG V20។ V20 ជាស្មាតហ្វូនកំពូលថ្មីមួយ ដែលត្រូវបានផលិតជាពិសេស ទាំងការរចនា និងលក្ខណៈសម្បត្តិ មិនចាញ់ស្មាតហ្វូន Samsung នោះឡើយ។ រៀបរាប់ត្រួសៗ នូវបច្ចេកវិទ្យាថ្មីៗមាននៅលើ V20 គឺវា ជាទូរស័ព្ទអេក្រង់ភ្លោះ ដោយអេក្រង់ទី២ មាន shortcut កម្មវិធីដើម្បីអាចចូលកម្មវិធីបានរហ័ស មុខងារស្កេនក្រយៅដៃនៅលើប៊ូតុងខាងក្រោយ មានប៊ិច S-Pen ដូច Note 7 ដែរ។ ខាងក្រោមនេះ គឺជា លក្ខណៈពិសេស ៥យ៉ាងនៅលើ LG V20 ដែលល្អជាង V10៖
១) ថាមពលថ្មធំជាងមុន ក្រុមហ៊ុន LG បានបង្កើនថាមពលថ្មខ្ពស់ជាងមុន នៅលើស្មាតហ្វូន V20 ដោយមាន 3200mAh ធំជាងនៅលើ V10 ដែលមានត្រឹម 3000mAh ដើម្បីឱ្យកាន់ថ្មបានយូរជាងមុន។ ២) ភ្លើងជំនួយកាមេរ៉ាមុខ (Front-facing flash) LG V20 ត្រូវក្រុមហ៊ុនដកកាមេរ៉ាភ្លោះចេញពីកាមេរ៉ាមុខ ដោយបន្សល់នៅតែមួយ តែបានបំពាក់ដោយភ្លើង Flash ដែលអាចតម្រូវចិត្តអតិថិជនមួយចំនួនដែលចូលចិត្តថតរូប selfie នៅទីងងឹត។ ភ្លើងជំនួយកាមេរ៉ាមុខ អាចនិយាយបានថា នឹងផ្ដល់អត្ថប្រយោជន៍ជាជាងកាមេរ៉ាភ្លោះនៅខាងមុខ ដែលធ្លាប់មាននៅលើ LG V10 ទៅទៀត។ ៣) បំពាក់ speaker ចំនួន២ (Stereo speaker) Quad DAC នៅលើ LG V20 នឹងផលិតសំឡេងមានគុណភាពខ្ពស់ នៅពេលដោតប្រើជាមួយកាសត្រូវ ប៉ុន្តែចុះគុណភាព speaker ដែលភ្ជាប់នឹងទូរស័ព្ទវិញ? V20 មានមុខងារ mono setup ដោយបំពាក់ speaker នៅពីមុខ ផ្ដល់សំឡេងឮច្បាស់ ដូចជា Nexus 6P។ ៤) បច្ចេកវិទ្យាមិនជ្រាបទឹក (Water-resistance) LG V20 ក៏មិនអន់ជាង Galaxy S7 និង Note 7 ដែរ ដោយបានបំពាក់មុខងារមិនជ្រាបទឹក IP68 និង IP67 ដែលអាចធន់នឹងទឹក ក៏ដូចជាធូលីដីបានយ៉ាងល្អ។ ៥) រូបរាងឌីហ្សាញនៅលើ LG V20 យើងមិនបាននិយាយថា LG ចម្លងពី Samsung នោះទេ ប៉ុន្តែបើមើលរូបរាងរបស់ V20 វាពិតជាស្រដៀងនឹង ស្មាតហ្វូនដៃគូប្រកួតប្រជែង Galaxy Note របស់ Samsung។ ដោយសាររូបរាងបែបនេះ ដូច្នេះអតិថិជនដែលគាំទ្ររូបរាង Galaxy Note 7 ក៏អាចនឹងគាំទ្រ ការឌីហ្សាញ LG V20 ផងដែរ។ លើសពីនេះ LG V20 ក៏មានប៊ិច S-Pen សម្រាប់ប្រើប្រាស់ផងដែរ។ លក្ខណៈ សម្បត្តិសំខាន់ៗនៅលើ LG V20 រួមមាន៖ -អេក្រង់ ទំហំ ៥,៧អ៊ីញ មានអេក្រង់តូចមួយនៅខាងលើ សម្រាប់បង្ហាញ shortcut កម្មវិធី ងាយស្រួលបើកចូលបានរហ័ស -កាមេរ៉ាមុខទំហំ 5MP អមដោយភ្លើង Flash ហើយខាងក្រោមមានកាមេរ៉ា២ ទំហំ 16MP -CPU ប្រភេទ Snapdragon 820 quad-core ល្បឿន 2x2.15GHz Kryo & 2x1.6GHz Kryo -RAM ទំហំ 4GB -មុខងារស្កេនក្រយៅដៃ fingerprint នៅប៊ូតុងខាងក្រោយ -បច្ចេកវិទ្យាសាកថ្មចូលរហ័ស Fast battery charging (Quick Charge 3.0) -ថ្ម Li-Ion ថាមពល 3200mAh