ទីបំផុត iPhone 7 ​ត្រូវ​ប្រកាស​ចេញ​ផ្លូវការ ទាំង​នេះ​គឺ​ជា​លក្ខណៈ សម្បត្តិ​​​បន្តបន្ទាប់ ... (Video)​



ទីបំផុត iPhone 7 ត្រូវវែកមុខនៅកណ្ដាលអធ្រាត្រយប់ឆ្លងចូលថ្ងៃព្រហស្បតិ៍នេះ។ ក្រុមហ៊ុន Apple ទើបបានប្រកាស iPhone 7 ជាផ្លូវការ។ យើងនឹងផ្សាយជូនដល់ប្រិយមិត្តបានដឹងនូវលក្ខណៈ សម្បត្តិលំអិតនៅលើកំពូលស្មាតហ្វូនទាំងពីរជាបន្តបន្ទាប់ ខណៈដែលបច្ចុប្បន្នភាព ក្រុមហ៊ុនកំពុងធ្វើបទបង្ហាញមិនទាន់ចប់នៅឡើយនោះ។ https://youtu.be/GdyFOwuEOQ8 ក្រឡេកមើលការឌីហ្សាញ iPhone 7 ពិតជាដូចរបាយការណ៍ដែលធ្លាប់លើកឡើងមែន ពោលគឺមានរាងស្ទើរដូច iPhone 6s ទាំងស្រុង គ្រាន់តែមានចំណុចផ្លាស់ប្ដូរបន្តិចប៉ុណ្ណោះ គឺទៅលើ ទីតាំងខ្សែអង់តែនស ត្រូវបានផ្លាស់ប្ដូរទៅផ្នែកខាងលើបំផុតនៃទូរស័ព្ទវិញ។ ម៉ូដែល iPhone 7 Plus ពិតជាមានកាមេរ៉ាក្រោយ២ ដូចជាទូរស័ព្ទ Huawei P9 ឬ Honor 8 ដែរ។ iPhone 7 បំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក (waterproof) ហើយថែមទាំងភ្ជាប់ដោយ stereo speaker និងមានថាមពលថ្មខ្ពស់ជាងមុន។ ពណ៌ថ្មីដែលទើបត្រូវរបាយការណ៍អះអាង ពិតជាមានមែន នោះគឺពណ៌ព្យាណូខ្មៅ (Piano Black) ដែលផ្ដល់ភាពទាក់ទាញសម្រាប់អតិថិជន។ ក្រុមហ៊ុន Apple និយាយថា ប្រព័ន្ធ dual-camera នៅលើ iPhone 7 Plus ត្រូវបានប្រើ 2X optical zoom។ សូមរង់ចាំការផ្សាយបន្តផ្ទាល់នូវព័ត៌មានថ្មីចុងក្រោយនៃ iPhone 7 / 7 Plus ពេលបន្តិចទៀត ...  
X
5s