Galaxy Note 7 ត្រូវក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី ហាមមិនឱ្យអ្នកដំណើរទាំងអស់ ប្រើប្រាស់ពេលកំពុងជិះយន្តហោះ ព្រោះខ្លាចផ្ទុះបង្កគ្រោះថ្នាក់
ខណៈក្រុមហ៊ុន Samsung កំពុងធ្វើការប្រមូល Galaxy Note 7 មកវិញដោយសារបញ្ហាថ្មនោះ គេសង្កេតឃើញ មានសេចក្ដីរាយការណ៍ខ្លះ បានបង្ហាញនូវករណីផ្ទុះឆេះ ដែលគេអះអាងថា ជាស្មាតហ្វូនកូនកាត់នេះ Note 7 នេះតែម្ដង។ កាន់តែធ្ងន់ធ្ងរនោះ ប៉ុន្មានថ្ងៃមុន សេចក្ដីរាយការណ៍ពីគេហទំព័រ foxnews បានឱ្យដឹងថា រថយន្តមួយគ្រឿងរបស់បុរសម្នាក់ បានឆាបឆេះ ដោយសារផ្ទុះ Galaxy Note 7 ពេលកំពុងសាកថ្មក្នុងរថយន្ត។ ដូច្នេះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីបានហាមប្រាម មិនឱ្យអ្នកដំណើរប្រើប្រាស់ Galaxy Note 7 ខណៈពេលកំពុងជិះយន្តហោះទេ។