Apple អាចផលិត iPhone 7 មិនចូលទឹក តែមិនធានាជូនអតិថិជនប្រសិនទូរស័ព្ទខូចដោយសារទឹកឡើយ
ក្រុមហ៊ុន Apple ពិតជាបានអភិវឌ្ឍ iPhone 7 និង iPhone 7 Plus អមដោយបច្ចេកវិទ្យាទំនើបថ្មីៗ ហើយក្នុងនោះ ក៏មានមុខងារមិនជ្រាបទឹក ផងដែរជាមួយស្តង់ដារកម្រិត IP67។ iPhone 7 ទាំងពីរម៉ូដែលអាចធន់នឹងជម្រៅទឹកបាន ៣,២ហ្វីត រយៈពេល ៣០នាទី។ ទោះបី iPhone ជំនាន់ថ្មីទាំងពីរមានមុខងារមិនជ្រាបទឹក ប៉ុន្តែក្រុមហ៊ុន Apple ហាក់មិនផ្ដោតសំខាន់ខ្លាំងទៅលើការបង្អួតមុខងារ IP67 នេះឡើយ ព្រោះក្រុមហ៊ុនមិនបានប្រកាសធានាជូនអតិថិជន ចំពោះករណី iPhone 7 / iPhone 7 Plus ខូចខាតដោយសារទឹកទេ។