​ទូរស័ព្ទ iPhone 7 ​របស់ Apple ​ចេញ​វីដេអូ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​​បង្អួត​ពី​កាមេរ៉ា​ភ្លោះ ពិត​ជា​ពិសេស​អស្ចារ្យ (Video)​



ក្រុមហ៊ុន Apple បានប្រកាស iPhone ថ្មីទាំងពីរម៉ូដែលរបស់ខ្លួនគឺ iPhone 7 និង 7 Plus កាលពីសប្ដាហ៍មុន ហើយសមិទ្ធផលថ្មីនេះ នឹងមានលក់លើទីផ្សារមួយចំនួនចាប់ពីថ្ងៃទី១៦ ខែកញ្ញានេះហើយ។ https://youtu.be/8VrWhr7Qxec មុខងារពិសេសមួយនៅលើ iPhone 7 និង 7 Plus គឺនៅលើកាមេរ៉ា ហើយក្រុមហ៊ុន Apple នឹងបង្ហាញចេញវីដេអូពាណិជ្ជកម្មទូរទស្សន៍នៃកំពូលទូរស័ព្ទនេះ សបញ្ជាក់អំពីបច្ចេកវិទ្យាកាមេរ៉ាទំនើបរបស់វា ដូចខាងក្រោម៖ iPhone 7 មានកាមេរ៉ាទំហំ 12MP អមដោយបច្ចេកវិទ្យា OIS ចំណែក iPhone 7 Plus មានកាមេរ៉ាក្រោយចំនួនពីរ ទំហំ 12MP ដូចគ្នា។ iPhone 7 Plus មានកាមេរ៉ា wide angle lens ជាមួយកម្រិត f/1.8 aperture ហើយនិង telephoto lens នៅលើកាមេរ៉ាមួយគ្រាប់ទៀតអមដោយកម្រិត F/2.8 aperture។ កាលពីម្សិលមិញ យើងបានឃើញរូបថតខ្លះៗដែលផ្ដិតចេញដោយ iPhone ជំនាន់ថ្មីនេះ របស់ Apple ដែលមើលទៅសុទ្ធតែច្បាស់ គុណភាពល្អ ច្រើនធៀបនឹងកាមេរ៉ាជំនាន់មុន៕
X
5s