ការឹតបណ្តឹងការអនុវត្តន៍ច្បាប់៖ លក្ខខណ្ឌដែលអ្នកអភិវឌ្ឍន៍តម្រូវឲ្យមានអជ្ញាប័ណ្ណត្រឹមត្រូវ​ប្រកាសលេខ៩៦៥(MEF) លើការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចេញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ហើយមានគោលបំណងចង់ឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យទទួលបានអជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង ហិរញ្ញវត្ថុ។ លោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រង អាជីវកម្មអចលនវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមានត្រឹមតែ១៦៧គម្រោង បុរី១០៤គម្រោង និងខុនដូ៦៣គម្រោង ដែលពេលបច្ចុប្បន្នស្ថិតនៅក្នុងដំណើរការរៀបចំ ដោយទទួលបានសិទ្ធិពីក្រសួងហិរញ្ញវត្ថុ។ លោក ប៉ាន់ប្រមាណថាប្រហែលជា ១០ទៅ២០ភាគរយ នៃគម្រោងអភិវឌ្ឍន៍បច្ចុប្បន្នមិនមានអាជ្ញារប័ណ្ណនោះទេ។ ហើយចំណុចនេះធ្វើឲ្យមានក្តីបារម្ភពីអតិថិជនដែលបានទិញលំនៅដ្ឋានពីអ្នកអភិវឌ្ឍន៍ ទាំងនោះរួចរាល់ទៅហើយ។ យោងតាមប្រកាសនេះមានផលប៉ះពាល់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានច្រើនជាង៤អាផាតមេន និងវីឡា៣ ឫ ៤យូនីត។ សម្រាប់អ្នកអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងលក្ខខណ្ឌតិកៈដែលចាត់ទុកជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបច្ចុប្បន្នទាមទារឲ្យមានអាជ្ញារប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យោងតាមហេតុផលមួយចំនួនដែលច្បាប់តម្រូវ។ ហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍គួរទទួលបានអាជ្ញាប័ណ្ណ? ដើម្បីជៀសវាងលើការផាកពិន័យលើម្ចាស់គម្រោងសាងសង់លំនៅដ្ឋានដែលមិនមានអាជ្ញាប័ណ្ណដែលអាចមានទឹកប្រាក់រហូតដល់ ២៥,០០០ដុល្លារ ការទទួលបានអាជ្ញារប័ណ្ណមានផលប្រយោជន៍ច្រើន សម្រាប់អ្នកគ្រប់គ្នាក្នុងផ្នែកមួយនេះ។ ផលប្រយោជន៍ចំពោះអតិថិជន អ្នកអភិវឌ្ឍន៍ និងក្នុងវិស័យទាំងមូល។ លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃ អគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា “ជាទូទៅមុនពេលចេញអាជ្ញាប័ណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈ ដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។” លោកស្រីបន្តទៀតថា “ក្រសួងនឹងធ្វើការត្រួពិនិត្យលើផែនការគម្រោង ថាតើជាការភិវឌ្ឍន៍មានលក្ខណៈត្រឹមត្រូវ និងអាចទទួលបានជោគជ័យឫក៏អត់នៅពេលអនាគត។ ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់ គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើ គម្រោងធ្វើឲ្យបំប៉ោងតម្លៃទីផ្សារដែរឬទែ ប្រសិនបើមានករណីនេះកើតឡើងក្រសួងនឹងចាត់វិធានការភ្លាមៗ។” ហើយដោយសារក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានក៏ទាមទារប្រាក់តម្កល់ចំនួន ២% នៃដើមទុនសរុប នេះក៏ជាការធានាមួយសម្រាប់ភាគីក្រសួង និងអតិថិជនថាគម្រោងមានដើមទុន មានធនធានគ្រប់គ្រាន់ដើម្បីឆ្ពោះទៅរកការបញ្ចប់ការសាងសង់ដោយភាពជោគជ័យ។ បន្ថែមពីលើនេះទៀត នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍មានអាជ្ញារប័ណ្ណត្រឹមត្រូវក្រសួងអាចជួយសម្របសម្រួលលើបញ្ហា ណាមួយរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន។ តើមានប្រភេទអាជ្ញាប័ណ្ណអ្វីខ្លះ? ក្រៅពីបា្រក់តម្កល់ធានា ២% នៅមានថ្លៃចំណាយផ្សេងទៀតសម្រាប់ប្រភេទអាជ្ញាប័ណ្ណនីមួយៗ ដែលក្រុមហ៊ុនត្រូវចំណាយ។ អាជ្ញារប័ណ្ណមាន ២ ប្រភេទ៖ អាជ្ញាប័ណ្ណទីមួយគឺសម្រាប់ក្រុមហ៊ុនទាំងក្រុមហ៊ុនខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ ឫមានដើមទុនខ្លួនឯងដែលពួកគេអាចប្រើប្រាស់គម្រោងអភិវឌ្ឍន៍ និងលក់នូវអចលនទ្រព្យនោះនៅពេលដែលការសាងសង់បានបញ្ចប់។ ចំណែកអាជ្ញាប័ណ្ណមួយទៀតសម្រាប់ក្រុមហ៊ុនដែលមានដើមទុនផ្ទាល់ខ្លួន ឫក៏កម្ចីពីស្ថាប័នហិរញ្ញវត្ថុច្រើន ឫមានដើមទុនដែលបានមកពីការបង់រំលោះរបស់អតិថិជន នៅពេលដែលការសាងសង់មិនទាន់បានបញ្ចប់។ តើអ្នកអភិវឌ្ឍន៍មានតម្រូវការអ្វីខ្លះដើម្បីទទួលបានអាជ្ញាប័ណ្ណ? សម្រាប់ប្រភេទអាជ្ញាប័ណ្ណទីមួយ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបានការបញ្ចប់ការសាងសង់រួចរាល់ ជាមួយតម្លៃដែលបានកំណត់រួចរាល់។ ទោះបីជាអាជ្ញាប័ណ្ណប្រភេទទី២ទាមទារឲ្យមានតម្រូវការដូចគ្នា វាក៏ទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍បើកគណនីមួយដែលអាចទុកចិត្តបាន ដែលគណនីនេះនឹងត្រូវប្រាស់សម្រាប់ការទូទាត់ចំណាយមកពីអតិថិជន។ លោកស្រី ចាន់ សុជាតា ក៏បានលើកឡើងដែរថា“ម្ចាស់គម្រោងត្រូវធ្វើផែនការអាជីវកម្មច្បាស់លាស់ ដើម្បីដាក់បង្ហាញដល់ក្រសួង”មុនពេលទទួលបានអាជ្ញារប័ណ្ណពីក្រសួង។ ហើយក៏នៅមានតម្រូវការបន្ថែមទៀតដែលត្រូវបំពេញបន្ទាប់ពីគម្រោងបានបញ្ចប់។ នេះហៅថាលក្ខខណ្ឌនៃតម្រូវការដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវកែប្រែបន្ទាប់ពីគម្រោងបញ្ចប់ការសាងសង់រយៈមួយខែ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងការបញ្ចប់គម្រោង។ ជាមួយនឹងការចេញសេចក្តីប្រកាសនេះ យើយរំពឹងថានឹងមើលឃើញពីការផ្លាស់ប្តូរវិជ្ជមានទាក់ទងនឹងការសាងសង់ និងហិរញ្ញវត្ថុ ថែមទាំងតម្លាភាពសម្រាប់អតិថិជនចុងក្រោយ ដោយផ្តល់ជូនការការ ពារលើការលក់មុនគម្រោងក្នុងទីផ្សារអចលនទ្រព្យ។ ព័ត៌មានលម្អិត សូមអាន realestate.com.kh...
X
5s