​iPhone 7 Plus ត្រូវ​រុះរើ​​គ្រឿង​ក្នុង ប្រទះ​ឃើញ​មាន Speaker តែ​១ ដដែល ហើយ​ប៊ូតុង​ Home បង្កប់​ដោយ​ម៉ូឌុល​មិន​ប្រើ​​ Click ដូច​មុន​



ថ្មីៗនេះ បុរសម្នាក់បានបញ្ចេញវីដេអូអំពីការរុះរើគ្រឿងរបស់ទូរស័ព្ទ iPhone 7 Plus ដើម្បីស្វែងយល់អំពីការឌីហ្សាញផ្នែកខាងក្នុង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគេ មិនឃើញមានរន្ធកាសប្រភេទ 3.5mm នៅលើ iPhone 7 ទាំងពីរម៉ូដែលទៀតឡើយ។ ហើយប៊ូតុង Home នៅលើ iPhone ថ្មីនេះ ត្រូវបង្កប់ដោយម៉ូឌុលដែលមិនប្រើក្នុងការចុច (click) ដូចប៊ូតុងមាននៅលើ iPhone 6s ឡើយ។ https://youtu.be/iNYQk4AIixw បន្ទាប់ពីបានដោះមើលគ្រឿងក្នុង នៅលើទូរស័ព្ទ iPhone 7 គេ ពុំឃើញមានដុំបំពងសម្លេងចំនួន២ ដូចដែល Apple បានបញ្ជាក់ជាសាធារណៈនោះទេ ពោលគឺក្រុមហ៊ុននៅតែប្រើ speaker ចំនួន១ ដដែល គ្រាន់តែបន្ថែមក្បាលកាស (earpiece) សម្រាប់ stereo sound ប៉ុណ្ណោះ។

untitled-8

ថ្ម iPhone 7 Plus គឺធានាបាននូវសុវត្ថិភាព ដោយមានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរថ្ម។ សមត្ថភាពថ្មរបស់ iPhone 7 Plus គឺ 10.22Wh ទាបជាងមុន ប្រៀបធៀបនឹង iPhone 6s Plus ដែលមានថ្ម 10.45Wh។ ក្រុមហ៊ុន Apple អះអាងថា បានកែលំអលើថាមពលថ្ម ដោយអាចកាន់បានរយៈពេលយូរជាងមុន ទោះបីមិនបានបង្កើតថាមពលថ្មឱ្យខ្ពស់ជាងមុនក៏ដោយ។ iPhone 7 Plus ថែមទាំងជាស្មាតហ្វូនជំនាន់ដំបូងរបស់ Apple ដែលបានភ្ជាប់កាមេរ៉ាភ្លោះ (dual camera) នៅខាងក្រោយផងដែរ។ ម៉ូដែលទាំងពីរមានរូបរាងដូចគ្នាបេះបិទ ក្រោយតែខុសគ្នាលើទំហំអេក្រង់ និងលក្ខណៈសម្បត្តិមួយចំនួនប៉ុណ្ណោះ៕
X
5s