Huawei បង្កើតវីដេអូផ្សាយពាណិជ្ជកម្ម កុំព្យូទ័រ MateBook Pro មានមុខងារ Fingerprint ទំនើបជាង iPad Pro និង Surface Pro ទៅទៀត
ក្រុមហ៊ុន Huawei មិនចង់ឱ្យ Microsoft ដើរលើផ្លូវជំនួញកុំព្យូទ័របានរលូនស្រួលនោះទេ។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានបញ្ចេញវីដេអូពាណិជ្ជកម្មចំអកឱ្យថេប្លេត iPad Pro របស់ Apple។ ក្រុមហ៊ុន Microsoft បានចាប់យកឱកាស បង្ហាញដល់សាធារណជនឱ្យឃើញនូវលក្ខណៈពិសេសៗនៅលើកុំព្យូទ័រកូនកាត់ថេប្លេត Surface Pro 4 អមដោយ trackpad អង្គប្រតិបត្តិសមត្ថភាពខ្ពស់ជាងមុន ដំណើរការកម្មវិធីការិយាល័យពេញលេញ (full desktop office) ហើយនិងមានរន្ធ external port ងាយស្រួលសម្រាប់តំណភ្ជាប់ផ្សេងៗ។
ចំណែកពេលនេះ ដល់វេនក្រុមហ៊ុន Huawei ម្ដង ដោយបានផលិតចេញវីដេអូពាណិជ្ជកម្មដើម្បីផ្សាយលើកស្ទួយពីចំណុចពិសេសៗមាននៅលើកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនគឺ MateBook ដែលត្រូវបានឌីហ្សាញទាន់សម័យ និងមានបច្ចេកវិទ្យាស្កេនក្រយៅដៃ ដែលពិសេសជាង Surface Pro 4។ ទោះបី Huawei MateBook ប្រើប្រាស់ Windows 10 ដូចជា Surface Pro 4 ពិតមែន ហើយ MateBook មិនមានរន្ធ external port ដូចនៅលើ Surface Pro 4 ប៉ុន្តែ MateBook មានរន្ធ USB-C។
https://youtu.be/o_QWuyX8U18
https://youtu.be/j-4DdqeJqM8
កុំព្យូទ័រ MateBook ថ្មីរបស់ Huawei នឹងមានតម្លៃចាប់ពី ៦៩៩ដុល្លារសម្រាប់ម៉ូដែលប្រើប្រាស់អង្គប្រតិបត្តិ Core M3 / 128GB។ ប្រសិនអតិថិជនត្រូវការលក្ខណៈសម្បត្តិខ្ពស់ពេញលេញ ដោយប្រើ Skyrocket នោះនឹងត្រូវចំណាយប្រាក់បន្ថែម។ ប៊ិច Stylus នៅលើ Huawei MateBook មានតម្លៃ ៦០ដុល្លារ ហើយក្ដារចុច folio មានតម្លៃ ១៣០ដុល្លារ និង dock មានតម្លៃ ៩០ដុល្លារ៕