iPhone 7 មាន​បញ្ហា​លើ​ប៊ូតុង Home ​​​មិន​អាច​ដំណើរការពេល​ពាក់​​ស្រោម​ដៃ​ ខុស​ពី​​ iPhone 6s ដែល​ចុច​បញ្ជា​បាន​



ប៊ូតុង Home របស់ iPhone 7 ទោះបីត្រូវបានក្រុមហ៊ុន Apple អភិវឌ្ឍមានលក្ខណៈពិសេសជាងមុនពិតមែន ប៉ុន្តែវាមានចំណុចខ្សោយ ដោយមិនអាចដំណើរការបានជាមួយស្រោមដៃភាគច្រើននោះឡើយ។ ប៊ូតុង Home ថ្មី ដំណើរការមានលក្ខណៈដូចជាការចុចប៉ះ touchscreen ជាជាងការចុច (click) ប៊ូតុង។

download

អ្នកប្រើ iPhone 7 ម្នាក់ ដែលជាសហស្ថាបនិកវិទ្យុ FM Myke Hurley បានរកឃើញបញ្ហានេះដំបូងគេ។ លោកសង្ស័យថា វាអាចដោយសាររង្វង់ TouchID ដែលអាចដំណើរការបានលុះត្រាតែចុងប៉ះចំផ្ទៃប៊ូតុង Home ផ្ទាល់ មិនមែនចុចសង្កត់នឹងស្បែកម្រាមដៃដូចនៅលើ iPhone 6s នោះទេ។ លោកលើកឡើងថា “គ្មានការភ្ជាប់ sensor ហើយក៏មិនអាចចុចសង្កត់ click បាន”។ វាអាចជាចំណុចរំខាន សម្រាប់ការប្រើប្រាស់ iPhone 7 ស៊េរីថ្មីទាំងពីរម៉ូដែល។ ទោះបីស្រោមដៃខ្លះអាចដំណើរការចុចបញ្ហានៅលើអេក្រង់ iPhone បាន ប៉ុន្តែវាមិនដំណើរការមុខងារស្កេនក្រយៅដៃនោះទេ។ ខណៈ iPhone ជំនាន់មុន អាចឱ្យអ្នកចុចបើកស្គ្រីន ឬអេក្រង់ទោះបីប្រើស្រោមដៃ ហើយក៏អាចបញ្ចូលលេខសម្ងាត់ passcode ចំណែក iOS 10 តម្រូវឱ្យចុចលើប៊ូតុង Home ដើម្បីចូលទៅកាន់ main screen របស់ទូរស័ព្ទជាមុនសិន៕
X
5s