ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Microsoft នឹង​បើក​សករាជ​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ Fingerprint នៅ​អេក្រង់​ខាង​ក្រោយ​



ចចាមអារ៉ាមអំពីទូរស័ព្ទ Surface របស់ក្រុមហ៊ុន នៅតែបន្តដូចភ្លៀងរលឹម ខណៈដែលគេរំពឹងថា វានឹងជាកំពូលទូរស័ព្ទទំនើបរបស់ក្រុមហ៊ុនអាមេរិកនេះ។ មុខងារ fingerprint នឹងត្រូវច្របាច់បញ្ចូលនៅលើស្មាតហ្វូនម៉ាក surface ។ នេះបើយោងតាមគេហទំព័រ patentscope.wipo.int ។

wipo-microsoft

មានការលើកឡើង ព្រមទាំងសង្ឃឹមថា ស្មាតហ្វូន Surface នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ច្របាច់មុខងារជាមួយ iOS ដើម្បីធ្វើឱ្យ Surface Phone ទំនើបខុសប្លែកពីស្មាតហ្វូនបច្ចុប្បន្ន។ Surface Phone អាចនឹងត្រូវក្រុមហ៊ុន Microsoft សម្ពោធចេញជាផ្លូវការនៅពេលណាមួយនៅឆ្នាំ២០១៧ ក្រោយនេះ។ មានការសង្ឃឹមថែមទៀត ថា ក្រុមហ៊ុន Microsoft ប្រហែលកំពុងស្វែងរកបច្ចេកវិទ្យាអេក្រង់ស្មាតហ្វូនថ្មី ដែលមានលទ្ធផលអាចបង្កប់មុខងារ fingerprint scanner នៅក្នុងនោះរួចស្រេចបាន។

surface-phone-2016-concept-lucas-silva-1-900x436

គំរូ Surface Phone (ប្រភព៖ concept-phones.com)

ស្មាតហ្វូនដែលមាន fingerprint sensor ភាគច្រើនក្នុងពេលបច្ចុប្បន្ន គឺត្រូវបង្កប់ចូលទៅក្នុងប៊ូតុង Home ដែលស្ថិតនៅពីក្រោមអេក្រង់មុខ ឬស្ថិតនៅពីក្រោមកាមេរ៉ាក្រោយ។ តាមគំនិតរបស់ Microsoft គេជឿថា ក្រុមហ៊ុននឹងនាំយកបច្ចេកវិទ្យា fingerprint ទៅបំពាក់នៅលើអេក្រង់ LCD និង OLED ហើយប្រភេទអេក្រង់ទាំងពីរនឹងរក្សាបាននូវផ្ទៃទំនេរ (space) ដែលនឹងធ្វើឱ្យការឌីហ្សាញរូបរាង iPhone មានកម្រាស់ស្ដើងជាងមុន។

download-2

download-1

download

យោងតាមបញ្ចីប៉ាតង់ និងមានឯកសារពី WIPO បានបញ្ជាក់ថា ប្រពន្ធស្កេនម្រាមដៃអាចនឹងត្រូវបង្កប់ចូលទៅផ្ទៃក្រោមនៃកញ្ចក់អេក្រង់។ នៅពេល គេចង់ប៉ះចំ fingerprint ដោយគ្រាន់តែប៉ះលើអេក្រង់ធើៗ នោះវានឹងអាចដំណើរការបាន៕
X
5s