គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​សំខាន់ៗ​ទាំង​នេះ ​ដើម្បី​ត្រួសត្រាយ​គោលដៅជោគជ័យជីវិត​



ការសួរសំណួរខ្លួនឯង ប្រៀបបានទៅនឹងការដាស់តឿន អ្វីដែលអ្នកគួរធ្វើដើម្បីទទួលបានជោគជ័យ។ ខាងក្រោមនេះជាសំណួរដែលអ្នកគួរចងចាំហើយ ត្រូវសួរខ្លួនឯងរាល់ថ្ងៃ៖

១) តើរឿងល្អអ្វីខ្លះកើតឡើងនៅថ្ងៃនេះ៖ តើរឿងអ្វីខ្លះដែលធ្វើឲ្យអ្នក មានមោទនភាព សប្បាយចិត្ត? ហើយវាគ្រាន់តែជារឿងធ្វើឲ្យអ្នកសប្បាយ ឬក៏ជារឿងជោគជ័យអ្វីមួយ ដែលអ្នកមិនដែលជួបពីមុន? ការសូរសំណួរនេះ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត និងគិតពីរឿងវិជ្ជមានជានិច្ច។

២) តើអ្នករៀនសូត្របានអ្វីខ្លះ៖ តើអ្នកអាចរៀនសូត្រ និងទទួលបានបទពិសោធន៍យ៉ាងណាខ្លះហើយ? តើកំហុសណាខ្លះដែលអ្នកមាន ហើយសន្យាថា ថ្ងៃមុខ មិនឲ្យកើតឡើងទៀត? ការគិតបែបនេះ វានឹងជួយឲ្យអ្នកជៀសវាងការបង្កកំហុសនៅថ្ងៃមុខ។

៣) តើរឿងសំខាន់អ្វីទៅដែលអ្នកត្រូវសម្រេចថ្ងៃស្អែក៖ អ្នកត្រូវសួរថា តើរឿងសំខាន់ៗ អ្វីខ្លះដែលអ្នកត្រូវធ្វើ។ គួរកត់ត្រាវាទុក ព្រោះថា ការធ្វើបែបនេះ វានឹងដាស់តឿនដល់អ្នកថា នៅមានរឿងសំខាន់ៗជាច្រើន អ្នកត្រូវយកចិត្តទុកដាក់លើ។

៤) តើនរណាជាមនុស្សសំខាន់ជាងគេសម្រាប់អ្នក? តើស្អែកអ្នកគួរធ្វើអ្វីជាមួយគេ៖ អ្នកត្រូវដឹងថា តើនរណាខ្លះដែលសំខាន់សម្រាប់អ្នក។ គ្រួសារ ស្នេហា ឬមិត្ត ភក្ដិ? ទោះបីមានការងារជាច្រើនដែលអ្នកត្រូវធ្វើ តែក៏មិនត្រូវបណ្ដោយឲ្យពួកគេនៅម្នាក់ឯង នឹងមានអារម្មណ៍ឯកោ ដោយសារអ្នកដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s