iPhone 7 ​យក​ឈ្នះ iPhone 6s ​លើ​ការ​ធ្វើតេស្ត​ទម្លាក់​​កម្ទេច​អេក្រង់​​មុខ​ (Video)​



iPhone 7 ថ្មីៗនេះ ទទួលបានពិន្ទុ 178000+ ក្រោយធ្វើតេស្តនៅលើ AnTuTu benchmark។ នេះបញ្ជាក់ថា iPhone 7 គឺមានសមត្ថភាពដំណើរការខ្ពស់ជាង iPhone 6s។ ខណៈ ការធ្វើតេស្តនៅលើ AnTuTu ដោយការធ្វើតេស្តទម្លាក់កំពូលទូរស័ព្ទទាំងពីរគឺ iPhone 7 និង iPhone 6s គេសង្កេតឃើញថា iPhone 7 មានភាពស៊ូទ្រាំនឹងការទម្លាក់ជាង iPhone 6s។ សូមទស្សនាវីដេអូខាងក្រោម៖ https://youtu.be/nflB3cxa2q8 ដើម្បីធ្វើតេស្តឱ្យមានតម្លាភាព គេបានប្រើប្រាស់ម៉ាស៊ីន ដែលធ្វើការទម្លាក់តំណាលគ្នា ក្នុងរយៈពេលកម្ពស់ ៣,‌២ហ្វីតឬប្រហែល ១ម៉ែត្រ ដូចគ្នា។ ស្មាតហ្វូនទាំងពីរ ត្រូវបានធ្វើតេស្តទម្លាក់ទៅលើផ្នែកផ្សេងៗ គឺផ្នែកខ្នង បាតទូរស័ព្ទ ចំហៀងខាងប៊ូតុងសំឡេង និងផ្នែកខាងមុខ (អេក្រង់)។ ការធ្វើតេស្តដំបូងនៅលើផ្នែកចំហៀង ឬខ្នងនៃ iPhone គឺទទួលរងស្នាមឆ្កូតបន្តិចបន្តួចដូចគ្នា។ តែវាហាក់មានធ្ងន់ធ្ងរបន្តិចក្រោយពីបានទម្លាក់ចំផ្ទៃកញ្ចក់ខាងមុខ គឺមានស្នាមប្រេះច្រើន។ ក្រោយការធ្វើតេស្ត ៤ចំណុចនេះហើយ ឃើញថា ទាំង iPhone 7 និង iPhone 6s សុទ្ធតែអាចដំណើរការបានដដែល ពោលគឺចុច touchscreen នៅតែដំណើរការរលូន។ ក្រោយការធ្វើតេស្តនេះរួច ដល់ដំណាក់កាលទម្លាក់កម្ទេចចោលពោលគឺ ចង់ដឹងចំនួនដង នៃការទម្លាក់ចំផ្ទៃកញ្ចក់នៃ iPhone ទាំងពីរ តើម៉ូដែលណា ស៊ូទ្រាំបានច្រើនដងជាង។ ជាលទ្ធផលគេឃើញ iPhone 7 ស៊ូទ្រាំបានយូរជាង ដោយឆ្លងកាត់ការទម្លាក់រហូតដល់ ៨ដង ទើបអេក្រង់គាំង touch ចុចលែងបាន ខណៈដែល iPhone 6s ទ្រាំបានតែ ៥ដង ក៏ខូច touch ចុចលែងស៊ី៕
X
5s