​តោះ​បើក​ប្រអប់​ iPhone 7 និង iPhone 7 Plus ​គ្រប់​ពណ៌​ទាំងអស់ ដោយ​ដាក់​ផ្ទឹម​គ្នា ១០គ្រឿង តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង?​



iPhone 7 និង iPhone 7 Plus ថ្មីទាំងពីរម៉ូដែលទើបតែត្រូវក្រុមហ៊ុន Apple សម្ពោធ និងដាក់លក់នៅលើទីផ្សារមួយចំនួនកាលពីសប្ដាហ៍មុន ហើយសមិទ្ធផលនេះ មានជម្រើសពណ៌ដល់ទៅ ៥ពណ៌គឺBlack, Silver, Jet Black, Gold និង Rose Gold។ ពណ៌ Black ត្រូវជំនួសឱ្យពណ៌ប្រផេះ Space Gray ដែលមាននៅលើ iPhone ជំនាន់មុនៗ ខណៈដែល Jet Black គឺជាពណ៌ថ្មី មានលក្ខណៈខ្មៅរលោង។

main

ខាងក្រោមនេះ គឺជាវីដេអូបុរសម្នាក់ ធ្វើការបើកប្រអប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus គ្រប់ពណ៌ដាក់ទន្ទឹមគ្នា ចង់ដឹងថា តើប្រិយមិត្តពេញចិត្តពណ៌ និងម៉ូដែលណាមួយជាងគេ។ https://youtu.be/vv_MLOAytl0 បើសរុបទាំងអស់ប្រអប់ iPhone 7 ទាំងអស់គឺមានដល់ទៅ ១០ប្រអប់ហើយ ព្រោះ iPhone 7 និង iPhone 7 Plus គឺមានប្រាំពណ៌ដូចគ្នា។ ទូរស័ព្ទ iPhone ថ្មីរបស់ Apple ត្រូវបានដាក់លក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយវាក៏ប្រហែលសម័យកាលដែល iPhone ថ្មីឡើងកូតខ្លាំង ដោយទទួលបានប្រជាប្រិយភាពខ្ពស់។ iPhone ម៉ូដែលខ្លះ ត្រូវបានលក់ចេញគ្មានសល់ នៅរយៈពេលត្រឹមតែជាង ១ខែ ហើយម៉ូដែលផ្សេងទៀតលក់ដាច់នៅរយៈពេល ត្រឹមតែ ២-៣ សប្ដាហ៍ប៉ុណ្ណោះ៕
X
5s