ស្រោម​ iPhone 7 និង iPhone 7 Plus ​ល្អ​បំផុត​​ទាំង៤ ​ដែល​អ្នក​នឹង​ពេញចិត្ត​​ចំពោះ​ការ​ឌីហ្សាញ​​របស់​វា​



ទូរស័ព្ទ iPhone 7 ឥឡូវនេះ ចាប់ផ្ដើមមានលក់នៅលើបណ្ដាទីផ្សារជាច្រើនជុំវិញសាកលលោកហើយ។ មានអតិថិជនកាន់តែច្រើនឡើង ចាប់ផ្ដើមទិញប្រើកំពូលស្មាតហ្វូនថ្មីរបស់ Apple ជាមួយជម្រើសពណ៌ចំនួន៥ អាស្រ័យតាមចំណូលចិត្តរបស់ពួកគេរៀងៗខ្លួន។ បើទិញទូរស័ព្ទទំនើប តម្លៃរាប់រយ ឬខ្ទង់ពាន់ដុល្លារដូច្នេះ អ្នកមុខជាត្រូវថែខ្លាំងណាស់ហើយ ព្រោះខ្លាចឆាប់ខូច ពិសេសគឺការធ្វើឱ្យឆ្កូតសំបកតែម្ដង។ ដូច្នេះទំព័រនេះ យើងសូមណែនាំស្រោម iPhone 7 / 7 Plus ល្អបំផុត និងកំពុងពេញនិយមជូនដល់ប្រិយមិត្តដូចខាងក្រោម៖ ១) ស្រោម SUPCASE Hybrid Protective Clear Bumper Case ($11.99 សម្រាប់ iPhone 7, តម្លៃ $11.99 សម្រាប់ iPhone 7 Plus)

1

ជាស្រោម ការពារពីស្នាមឆ្កូតយ៉ាងមានប្រសិទ្ធភាព ហើយមានលក្ខណៈថ្លា ដែលផលិតពីជ័រទន់ មិនធ្វើឱ្យសឹកគែមទូរស័ព្ទ។ តម្លៃដាក់លក់នៅលើគេហទំព័រ Amazon គឺ ១១,៩៩ដុល្លារអាមេរិក។ ២) ស្រោម Maxboost HyperPro Case with Shock Absorption (តម្លៃ $12.49 សម្រាប់ iPhone 7, $12.48 សម្រាប់ iPhone 7 Plus)

2

ជាស្រោម iPhone ដែលត្រូវបានឌីហ្សាញមានរាងស្លីម ទាន់សម័យ និងអាចការពារស្នាមឆ្កូតលើ iPhone 7 និង iPhone 7 Plus យ៉ាងមានប្រសិទ្ធភាព។ ស្រោមនេះ ត្រូវបង្កប់បច្ចេកវិទ្យា GXD shock-proof។ ៣) ស្រោម Super Slim Soft Flexible Clear Case (តម្លៃ $7.85 សម្រាប់ iPhone 7, $10.29 សម្រាប់ iPhone 7 Plus)

3

ជាស្រោមពិសេសមួយផងដែរ ដោយត្រូវបានឌីហ្សាញមានរាងស្លីម ទន់ ហើយថ្លាមើលធ្លុះ។ អ្នកអាចទិញយកស្រោម iPhone នេះពីគេហទំព័រ Amazon ក្នុងតម្លៃ ៧,៨៥ដុល្លារសម្រាប់ iPhone 7 ហើយ ១០,២៩ដុល្លារសម្រាប់ iPhone 7 Plus។ ៤) ស្រោម Mujjo Leather Wallet Case (តម្លៃ $44.90 សម្រាប់ iPhone 7, តម្លៃ $49.90 សម្រាប់ iPhone 7 Plus)

4

ជាស្រោមទូរស័ព្ទបង្កប់ភាពច្នៃប្រឌិត ត្រូវបានផលិតឱ្យមានរូបរាងដូចជាកាបូបដៃ Wallet ងាយស្រួលស៊កកាត ឬដាក់ប្រាក់សៀតនៅពីក្រោយ៕
X
5s