HTC ស្ងាត់ៗ​សម្ពោធ​ស្មាតហ្វូន​ទំនើប​ស៊េរី​ថ្មី HTC Desire 10 Pro ​អេក្រង់ ៥,៥អ៊ីញ FullHD, RAM 4GB តែ​មិន​ប្រាប់​តម្លៃ​



Desire 10 Pro បន្ទាប់ពីលេចឮព័ត៌មានកន្លងមក ឥឡូវនេះត្រូវក្រុមហ៊ុន HTC សម្ពោធចេញផ្លូវការហើយ អមដោយលក្ខណៈ សម្បត្តិខ្ពស់ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់នេះ បំពាក់ដោយឈីប MediaTek Helio P10 និងមាន RAM 4GB។

htc-desire-10-pro

HTC Desire 10 Pro បានបំពាក់មកជាមួយអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត Full HD 1920x1080px មានកាមេរ៉ាមុខទំហំ 13MP ឌីហ្សាញតម្រូវនឹងអ្នកដែលចូលចិត្តថតរូប selfie។ កាមេរ៉ាមុខនេះមានកម្រិត f/2.2 aperture និង BSI sensor plus អាចថតរូប selfie បានច្បាស់។ កាមេរ៉ាក្រោយរបស់វាមានទំហំ 20MP មាន BSI sensor, Laser Auto Focus, HDR និងជាច្រើនទៀត។

gsmarena_003

gsmarena_001

Desire 10 Pro ជាស្មាតហ្វូនប្រើស៊ីម២ មានកម្រិតថាមពលថ្ម 3000mAh។ វាមានមេម៉ូរីម៉ាស៊ីនទំហំ 64GB ហើយអាចបន្ថែមកាត microSD ដល់ 2TB។ យ៉ាងណា ក្រុមហ៊ុន HTC មិនបានបញ្ជាក់តម្លៃនៅលើ Desire 10 Pro នៅឡើយ ប៉ុន្តែគេរំពឹងថា វានឹងមានលក់នៅលើទីផ្សារចាប់ពីខែក្រោយ៕
X
5s