Nikon ទើបដាក់លក់កាមេរ៉ា Action ថ្មីម្ដង ៣ម៉ូដែលស៊េរី KeyMission ថតបានមុំ 360 តម្លៃ $500
ក្រុមហ៊ុន Nikon ថ្ងៃនេះ ទើបបានសម្ពោធចេញកាមេរ៉ាតូចស៊េរី KeyMission ថ្មី ដែលខ្លួនបានប្រកាសជាសាធារណៈដំបូងនៅអំឡុងព្រឹត្តិការណ៍ CES 2016 កន្លងទៅ។ កាមេរ៉ា Action ស៊េរីថ្មីរបស់ Nikon បែងចែកជា ៣ម៉ូដែលគឺ KeyMission 360, KeyMission 170 និង KeyMission 80។
កាមេរ៉ា KeyMission 360 នឹងមានលក់ក្នុងតម្លៃ ៤៩៩ដុល្លារអាមេរិក ដែលអាចថតវីដេអូ 4K ultra HD footage ក្នុងមុំ ៣៦០ដឺក្រេ ជាមួយ camera stitching។ ចំណែក Nikon KeyMission 170 វិញ គឺមានលក្ខណៈស្រដៀងនឹង GoPro ដែរ ដែលវាផ្ដល់ការថតវីដេអូកម្រិត 4K Ultra HD។ ងាកមកមើល Nikon KeyMission 80 វិញ ត្រូវបានឌីហ្សាញសម្រាប់ប្រើប្រាស់ក្នុងការផ្ដិតយកទិដ្ឋភាព បានងាយស្រួល ដោយដាក់នៅកាតាបស្ពាយក្រោយ ឬកាបូបធ្វើដំណើរ។
KeyMission 360 ប្រើប្រាស់ទំហំកាមេរ៉ា 20MP ចំនួន២ គ្រាប់ មាន f/2.0 lense (1/2.3-inch CMOS sensors), lens នីមួយៗមាន ១៩៤ដឺក្រេ និងមាន extra field-of-view សម្រាប់មុខងារ stitching purpose។ កាមេរ៉ាអាចថតវីដេអូ 4K UHD នៅ 24p។ វាអាចថតទម្រង់ special-effect mode ដូចជា Superlapse, Time-Lapse ឬ Loop Movies។
កាមេរ៉ា Nokion KeyMission 170 មានបច្ចេកវិទ្យាមិនជ្រាបទឹក និងអាចថតវីដេអូកម្រិត 4K video នៅ 30p ក្នុងមុំ ១៧០ដឺក្រេ។ KeyMission 170 ប្រើកាមេរ៉ាទំហំ 12MP CMOS sensor (1/2.3-inch CMOS, 8.3 effective pixel) ដែលគាំទ្រ f/2.8 lens ថតកម្រិត Super-Wide Focal Length។
ចំណែក KeyMission 80 វិញគឺជាកាមេរ៉ាប្រើសម្រាប់ថ្ពក់ ឬពាក់ប្រើ (wearable) និងមានសមត្ថភាពធន់ទ្រាំនឹងទឹក។ វាអាចថតវីដេអូកម្រិត 1080p ក្នុងមុំ ៨០ដឺក្រេ។ ទំហំកាមេរ៉ាគឺ 12MP កម្រិត f/2.០ FOV និងទំហំខាងមុខ 5MP ថតបានមុំ ៩០ដឺក្រេ នៅ f/2.2 field-of-view។ វាត្រូវបានឌីហ្សាញជាកាមេរ៉ាសម្រាប់ផ្ដិតយកទិដ្ឋភាពរាល់កាលៈទេសៈរបស់លោកអ្នក ដូចជា lifelogging camera អីចឹង៕