LeEco ​ទើប​​សម្ពោធ​​កំពូល​ស្មាតហ្វូន​​ថ្មី LePro 3 ​ប្រើ​ឈីប Snapdragon 821, មាន Fingerprint, ថ្ម 4070mAh, RAM 6GB ​តម្លៃ​ចាប់ពី $270​



ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន LeEco ទើបសម្ពោធស្មាតហ្វូនស៊េរីថ្មី ដែលមានសមត្ថភាពខ្ពស់បំពាក់ដោយ RAM 6GB មានម៉ូដែល LePro 3។ ក្រៅពីមាន RAM ទំហំធំហើយនោះ LePro 3 ក៏នៅបានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសៗផ្សេងទៀត គួរឱ្យចាប់អារម្មណ៍។

leeco-le-pro-3

ស្មាតហ្វូន LeEco LePro 3 ត្រូវបានបំពាក់ឈីប Qualcomm Snapdragon 821 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយ ល្បឿន 2.35GHz Quad-Core ជាមួយ Adreno 530 GPU អមដោយ RAM 6GB មានអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត Full HD 1920x1080px និងមានមេម៉ូរីម៉ាស៊ីនទំហំ 64GB។ LePro 3 ក៏មានម៉ូដែលផ្សេងមួយទៀត ដែលចែកទៅតាមលក្ខណៈសម្បត្តិនៃ RAM និងមេម៉ូរីពោលគឺម៉ូដែលមាន RAM 4GB និងមេម៉ូរី 32GB មួយទៀត (ម៉ូដែលទាំងពីរសុទ្ធតែអាចបន្ថែម microSD ដល់ 128GB)។ LePro 3 ក៏មានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ Quick Charge ផងដែរ ដែលអាចសាកថ្មចាប់ពី ០% ទៅ ៥០% ដោយប្រើពេលតែ ៣០នាទី។

le-pro3-2

le-pro3-3

លក្ខណៈសម្បត្តិផ្សេងៗនៅលើ LePro 3 គឺមានកម្រិតថាមពលថ្មធំរហូតដល់ 4070mAh អមដោយបច្ចេកវិទ្យាសាកថ្មឆាប់ពេញ Quick Charge 3.0 ហើយមានកាមេរ៉ាមុខទំហំ 8MP ថតរូប selfie បានច្បាស់ និងកាមេរ៉ាក្រោយទំហំ 16MP។ ស្មាតហ្វូន RAM ធំរបស់ចិននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ប្រើប្រាស់សូហ្វ៊ែរ EUI 5.8 ហើយមានមុខងារស្កេនក្រយៅដៃ Fingerprint នៅលើប៊ូតុងក្រោយ។

le-pro3-4

LePro 3 ដែលមាន RAM 4GB និងមេម៉ូរី 32GB នឹងមានតម្លៃប្រហែល ២៧០ដុល្លារ ហើយ LePro 3 មាន RAM 6GB អមដោយមេម៉ូរី 64GB នឹងមានតម្លៃ ៣០០ដុល្លារ។ ក៏មានជំនាន់ Zhang Yimou edition ផងដែរ គឺ LePro 3 បំពាក់ RAM 4GB អមដោយមេម៉ូរី 64GB តម្លៃ ៣៧៤ដុល្លារ ហើយ LePro 3 ដែលមាន RAM 6GB អមដោយមេម៉ូរី 128GB នឹងមានតម្លៃ ៤៤៩ដុល្លារអាមេរិក៕
X
5s