​អស្ចារ្យ! ស្មាតហ្វូន​​ថ្មី Mate 9 របស់ Huawei នឹង​បំពាក់​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក Iris Scanner ដូច​ Note 7 ដែរ​



ស្មាតហ្វូន Mate 9 នឹងមានមុខងារស្កេនភ្នែក (iris-scanning) ហើយបំពាក់ឈីប Kirin 960 SoC, RAM 6GB, មានមេម៉ូរូ 256GB។ ក្រុមហ៊ុន Huawei ក៏នឹងត្រៀមខ្លួនសម្ពោធនាឡិកា Smartwatch ជំនាន់ទី២ ដំណាលគ្នានឹង Mate 9 ផងដែរ ដែលនឹងមានតម្លៃ ១១០៧ដុល្លារអាមេរិក។ កាលពីខែមេសាកន្លងទៅ អ្នកជំនាញវិភាគវិភាគ Pan Jiutang បានលើកឡើងថា ស្មាតហ្វូន Huawei Mate 9 នឹងបង្ហាញខ្លួនមុនដំណាច់ឆ្នាំ២០១៦ នេះ។

untitled-322

លោក Jiutang បានបន្តថា ទូរស័ព្ទនេះនឹងរឹតតែទំនើបជាងមុន ដែលនឹងមានកាមេរ៉ាក្រោយចំនួន២ ទំហំ 20MP ហើយនឹងប្រើប្រាស់បន្ទះឈីបផលិតដោយក្រុមហ៊ុនក្នុងស្រុក (ចិន) គឺ Kirin 960 SoC របស់ HiSilicon។ បន្ទះឈីបនេះ ប្រើ ARM's Artemis Core ជំនាន់ក្រោយហើយក្រាហ្វិក octa-core GPU។ វាថែមទាំងផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនដល់ LTE Cat. 12។

untitled-417

Huawei Mate 8 ប្រើប្រាស់ថ្មកម្រិត 4000mAh ហើយថ្មនៅលើ Mate 9 ក្រៅពីមានទំហំយ៉ាងហោចប៉ុនគ្នាហើយនោះ ក៏នឹងបង្កប់បច្ចេកវិទ្យាសាកថ្មឆាប់ពេញ ដែលជាប៉ាតង់ត្រូវបានចុះបញ្ជីនៅតំបន់អឺរ៉ុប។ ប៉ាតង់នេះ នឹងអាចឱ្យគេអភិវឌ្ឍបច្ចេកវិទ្យាការពារសាកថ្មរហ័ស Huawei Super Charge។ https://youtu.be/OpacGxrTklc កាលពីខែវិច្ឆិកាកន្លងទៅ មានការបញ្ជាក់អំពីដំណើរការនៃបច្ចេកវិទ្យាសាកថ្ម Super Charge ដែលតម្រូវការរបស់វាមិនត្រឹមតែ ឆ្នាំងសាកពិសេសទេ តែក៏ត្រូវប្រើជាគូនឹងប្រភេទថ្មlithium-ion ពិសេស។ នៅក្នុងការធ្វើតេស្ត ថ្ម (battery) អាចសាកឡើងដល់ ៤៨% ដោយប្រើពេលយ៉ាងខ្លី ត្រឹមតែ ៥នាទី។ យៈពេល ៩ខែមុន បច្ចេកវិទ្យា Super Charge របស់ Huawei នេះ ពុំទាន់អភិវឌ្ឍរួចរាល់នោះទេ។ ប្រហែលឥឡូវជាពេលវេលាដែលក្រុមហ៊ុន Huawei ដល់ពេលប្រើប្រាស់បច្ចេកវិទ្យាអស្ចារ្យនេះ បញ្ចូលក្នុងស្មាតហ្វូនកូនកាត់ទំនើបជំនាន់ថ្មិ Huawei Mate 9 ហើយ។ ទូរស័ព្ទថ្មីនេះ នឹងបង្ហាញខ្លួនមុនដំណាច់ឆ្នាំ២០១៦ នេះ៕
X
5s