BLU ​នៅ​អាមេរិក​ទើប​ចេញ​ស្មាតហ្វូន​ថ្មី One X2 មាន Fingerprint, RAM 4GB, កាមេរ៉ា 16MP ​តម្លៃ​តែ $149.99 - $200!​



BLU កំពុងបន្តជំរុញជំនួញទូរស័ព្ទរបស់ខ្លួនយ៉ាងខ្លាំង ជាក់ស្ដែងថ្មីៗនេះ ទើបបានសម្ពោធចេញស្មាតហ្វូន Android ម៉ូដែល One X2 នៅលើទីផ្សារអាមេរិក។ ថ្ងៃនេះ ក្រុមហ៊ុនបានចេញលក់ម៉ូដែលLife One X2 ជាមួយលក្ខណៈសម្បត្តិគួរសម និងមានតម្លៃធូរថ្លៃ។ ចំណុចគួរទាក់ទាញនៅលើ One X2 គឺមានកាមេរ៉ា RAM 4GB ហើយកាមេរ៉ាទំហំ 16MP តែមានតម្លៃចាប់ពី ១៥០ដុល្លារប៉ុណ្ណោះ។

gsmarena_002

ស្មាតហ្វូន Life One X2 ត្រូវបានបែងចែកជាពីរម៉ូដែលអាស្រ័យលើលក្ខណៈសម្បត្តិ។ One X2មានអេក្រង់ ៥,២អ៊ីញកម្រិត 1080p ហើយមានកាមេរ៉ាក្រោយ 16MP និងមានភ្លើងជំនួយ LED flash។ កាមេរ៉ាមុខទូរស័ព្ទនេះ ទំហំ 8MP ល្មមផ្ដល់គុណភាពច្បាស់ល្អសម្រាប់ការថតរូប selfie។ វាត្រូវបានបំពាក់ឈីប Snapdragon 430 ប្រភេទ octa-core ល្បឿន 1.4GHz អមដោយក្រាហ្វិក Cortex-A53 GPU និងមានកម្រិតថ្ម 3000mAh។ លើសពីនេះ One X2 ថែមទាំងមានមុខងារសាកថ្មឆាប់ពេញ Qualcom Quick Charge 3.0 ផងដែរ។ Life One X2 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ហើយមានតួផលិតពីលោហធាតុ និងមានមុខងារស្កេនក្រយៅដៃនៅលើប៊ូតុង Home ខាងមុខ។ តម្លៃរបស់វាអាស្រ័យលើលក្ខណៈសម្បត្តិ ដែលម៉ូដែល មាន RAM 2GB និងមេម៉ូរី 16GB មានតម្លៃ ១៥០ដុល្លារ ហើយម៉ូដែលមាន RAM 4GB និងមេម៉ូរី 64GB មានតម្លៃ ២០០ដុល្លារ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s