Galaxy S8 នឹងបង្ហាញខ្លួនជាមួយអេក្រង់ 4K ក្រាហ្វិក (GPU) សមត្ថភាពខ្ពស់, ថ្ម 4200mAh កាន់យូរជាងមុន ៤០% និងកាមេរ៉ា 30MP
បន្ទាប់ពីរាសីធ្លាក់ចុះ ដោយសារមានបញ្ហាថ្ម នៅលើ Galaxy Note 7 ដែលអាចប៉ះពាល់ដល់តួលេខលក់ ព្រមទាំងប្រាក់ចំណូលរបស់ Samsung ដូច្នេះមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនកូរ៉េល្បីឈ្មោះនេះ អាចនឹងពន្លឿនការផលិតចេញ Galaxy S8 ដើម្បីស្ដារស្ថានការណ៍ឱ្យល្អវិញ ព្រោះ Note 7 មានបញ្ហាថ្ម អាចធ្វើឱ្យបណ្ដាសាធារណជនលែងហ៊ានប្រើ ឬអ្នកខ្លះបាត់ទំនុកចិត្តខ្លះ។ យោងតាមរបាយការណ៍ថ្មីនេះ បានធ្វើការរំពឹងទុកថា Galaxy S8 នឹងរឹតតែទំនើប លក្ខណៈសម្បត្តិខ្ពស់ជាងជំនាន់មុន ពិសេសទៅលើបច្ចេកវិទ្យាអេក្រង់ 4K, ថាមពលថ្មខ្លាំងរហូតដល់ 4200mAh និងមានកាមេរ៉ាធំជាងមុនដល់ទៅ 30MP។