Samsung ប្រកាស​ផ្លូវការ Galaxy ស៊េរី​ថ្មី​ On8 អេក្រង់ ៥,៥អ៊ីញ Super AMOLED, RAM 3GB, កាមេរ៉ា 13MB/5MB​



ក្រុមហ៊ុន Samsung ថ្មីៗនេះ ទើបប្រកាសស្មាតហ្វូនស៊េរីថ្មីម៉ូដែល Galaxy On8 ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិខ្ពស់បង្គួរ ដោយមាន RAM 3GB, CPU ប្រភេទ Octa-core ល្បឿន 1.6GHz ហើយមានតម្លៃធូរថ្លៃត្រឹមតែ ២៤០ដុល្លារប៉ុណ្ណោះ។

gsmarena_002

Samsung នឹងចេញលក់ Galaxy On8 ថ្មីនេះនៅលើទីផ្សារឥណ្ឌាចាប់ពីថ្ងៃទី២ ខែតុលាខាងមុខ។ On8 បានភ្ជាប់មកជាមួយអេក្រង់ ៥,៥អ៊ីញប្រភេទ Super AMOLED ដូចមាននៅលើស្មាតហ្វូនកំពូលត្រកូល Galaxy S និង Galaxy Note ដែរ។ ស្មាតហ្វូននេះ បំពាក់ដោយបន្ទះឈីបប្រភេទ Octa-core ល្បឿន 1.6GHz និងមាន RAM 3GB។ លក្ខណៈ សម្បត្តិផ្សេងទៀតនៅលើស្មាតហ្វូនថ្មីនេះ គឺមានមេម៉ូរីទំហំ 16GB, កាមេរ៉ាមុខទំហំ 5MB ហើយកាមេរ៉ាក្រោយទំហំ 13MP។ Galaxy On8 មានថាមពលថ្ម 3300mAh ហើយគាំទ្រប្រព័ន្ធ 4G LTE។ វានឹងមានលក់លើទីផ្សារក្នុងពេលឆាប់ៗខាងមុខជាមួយតម្លៃ ២៤០ដុល្លារអាមេរិក៕
X
5s