Facebook ​ចេញ​កម្មវិធី​ផ្ញើ​សារ​ថ្មី "Messenger Lite" សម្រាប់​ប្រើ​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ទាបល្បឿន​យឺត​



ក្រុមហ៊ុន Facebook ថ្មីៗនេះ បានប្រកាសចេញកម្មវិធីផ្ញើសារជំនាន់ថ្មី "Lite” សម្រាប់ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធីផ្ញើសារ Messenger Lite នេះ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួលប្រើប្រាស់នៅលើទូរស័ព្ទធុនមធ្យម ពោលគឺមានល្បឿនមិនសូវលឿន។ កម្មវិធី Messenger Lite មានទំហំតូច ចំណេញទំហំមេម៉ូរីជាងការប្រើកម្មវិធី Facebook Messenger ធម្មតា។ ម្យ៉ាងទៀត Messenger Lite នេះ ពុំត្រូវការទាល់តែ ស្មាតហ្វូនស៊េរីខ្ពស់ ទើបដំណើរការរលូននោះទេ តែវាក៏នឹងដើរស្រួលនៅលើទូរស័ព្ទស៊េរីទាប មាន RAM តូច CPU មិនខ្លាំង ឬខ្សោយអ៊ីនធឺណិតក៏ដោយ ខុសពីលក្ខណៈរបស់កម្មវិធី Facebook Messenger បច្ចុប្បន្ន។ Messenger Lite ត្រូវបានបង្កើតសម្រាប់ដំណើរការនៅលើទូរស័ព្ទ Android ធុន មធ្យម ឬស៊េរីទាបក៏បាន ព្រោះវាមានទំហំស្រាល និងមិនចាំបាច់មាន RAM ធំ CPU លឿនពេកនោះទេ។ នៅដំណាក់កាលដំបូងនេះ ក្រុមហ៊ុន Facebook បានដាក់ឱ្យកម្មវិធី Messenger Lite នេះដំណើរការនៅតាមបណ្ដាប្រទេសមួយចំនួន រួមមាន៖ ប្រទេសកេនយ៉ា ម៉ាឡេស៊ី ស្រីលង្កា ទុយណេស៊ី និង Venezuela ជាដើម៕
X
5s