កំពូល​ Laptop ៧ម៉ូដែល​មហា​ថ្លៃ​លើ​​លោក គ្រាន់តែ​​​ឃើញ​តម្លៃ​ចង់​ខ្យល់​ចាប់!​



តាមធម្មតាតម្លៃនៅលើសម្ភារៈប្រើប្រាស់ គឺអាចបញ្ជាក់បានអំពីគុណភាព សមត្ថភាពនៅលើរបស់របរទាំងនោះ ហើយអតិថិជនដែលស្ថិតក្នុងក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គឺនឹងសម្លឹងឃើញតែរបស់ម៉ាកថ្លៃៗប៉ុណ្ណោះ។ ជាក់ស្ដែងកុំព្យូទ័រចំនួន ៧ម៉ូដែលខាងក្រោមនេះ ល្មមអាចធ្វើឲ្យលោកអ្នកញាក់សាច់ជាមួយតម្លៃខ្ពស់កប់ពពកមិនខាន។ ៧) Alienware Area (តម្លៃ ៥០០០ដុល្លារ)

7

កុំព្យូទ័រឡេបថប់ (Laptop) ដែលមានតម្លៃថ្លៃចំណាត់ថ្នាក់ចុងក្រោយគេនេះ គឺបានលើ Alienware Area 51។ ការឌីហ្សាញនៅលើ Laptop តម្លៃ ៥០០០ដុល្លារនេះ គឺមានលក្ខណៈរលោងទំនើប។ កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Alienware ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Dell នេះត្រូវបានបំពាក់អង្គប្រតិបត្តិ Intel core-2 processor, RAM មានសមត្ថភាពខ្ពស់ និងភ្ជាប់មកនូវ keyboard ផ្ដល់អារម្មណ៍ផាសុកភាពដល់អ្នកប្រើ។ ៦) Eny H: 171 (តម្លៃ ៨៥០០ដុល្លារ)

6

ម៉ូដែលឡេបថប់នេះ ត្រូវបានដាក់លក់លើទីផ្សារក្នុងតម្លៃ ៨៥០០ដុល្លារអាមេរិក។ កុំព្យូទ័រយួរដៃដែលមានតម្លៃថ្លៃបំផុតលើលោកក្នុងចំណោមទាំង ៧ម៉ូដែលនេះ បានភ្ជាប់មកជាមួយអង្គប្រតិបត្តិ Core 2 extreme X6800 processor របស់ក្រុមហ៊ុន Intel និងមានក្រាហ្វិកកាត Nvidia GeForce Go 7950 ចំណែក Hard Disk មានទំហំ 500GB។ Eny H: 171 ត្រូវបានប្រកាសលក់ដោយក្រុមហ៊ុន Voodoo កាលពីឆ្នាំ២០០៧។ ៥) Ego for Bentley (តម្លៃ ២០ ០០០ដុល្លារ)

5

Ego គឺជាម៉ាកផលិតផលដ៏ល្បីលំដាប់កំពូលមួយនៅលើទីផ្សារ។ Laptop របស់ក្រុមហ៊ុន Ego ត្រូវបានឌីហ្សាញមានរូបរាងស្អាតទាន់សម័យ ជាមួយទម្ងន់ប្រហែល ២,៦គីឡូក្រាម។ កុំព្យូទ័រយួរដៃថ្លៃបំផុតលើពិភពលោកមួយក្នុងចំណោមឡេបថប់ថ្លៃទាំង៧ នេះមាន Hard Disk ទំហំ 160GB អេក្រង់ ១២,១អ៊ីញ wide screen។ ៤) MacBook Pro-24 Karat (តម្លៃ ៣០ ០០០ដុល្លារ)

4

មានលក់នៅលើទីផ្សារក្នុងតម្លៃថ្លៃរហូតដល់ ៣ម៉ឺនដុល្លារអាមេរិកនេះ គឺដោយសារ MacBook Pro នេះត្រូវបានកែច្នៃបន្ថែមរបស់មានតម្លៃនៅលើនោះ។ ជាក់ស្ដែងឡេបថប់ (Laptop) នេះត្រូវបានឌីហ្សាញដោយស្រោបជាមួយមាស ២៤ការ៉ាត់ និងមានរូបឡូហ្គោ (logo) ដាំពេជ្រយ៉ាងប្រណិតផងដែរ។ មនុស្សមិនតិចទេ ដែលបេតីនឹង MacBook Pro កែច្នៃនេះណាស់។ លក្ខណៈសម្បត្តិរបស់កុំព្យូទ័រតម្លៃថ្លៃកប់ពពកនេះ គឺបំពាក់អង្គប្រតិបត្តិ Intel Core 2 Duo processor, RAM 4GB កម្រិត 667MHz DDR2 memory។ ៣) Tulip E-go Diamonds (តម្លៃ ៣៥៥ ០០០ដុល្លារ)

3

ជាឡេបថប់ទាំងស្អាត និងថ្លៃបំផុតលើលោកមួយក្នុងចំណោម ឡេបថប់តម្លៃថ្លៃៗផ្សេងទៀត។ ចំពោះលក្ខណៈសម្បត្តិនៅលើ Tulip Ego Notebook គឺអាចរក្សាទុកទិន្នន័យជាមួយ Hard Disk ទំហំចាប់ពី 100GB ទៅ 160GB និងមានទម្ងន់ ២,៥គីឡូក្រាម។ ហេតុផលដែលកុំព្យូទ័រយូរដៃនេះមានតម្លៃខ្ពស់បែបនេះ គឺដោយសារត្រូវបានគេរចនា ស្រោបជាមួយស្បែកសត្វដ៏កម្រ និងមានបំពាក់គ្រាប់ពេជ្រជាច្រើនគ្រាប់។ ២) MacBook Air Supreme (តម្លៃ ៥០០០០០ដុល្លារ)

most-expensive-laptop-in-the-world-5

MacBook Air Supreme គឺជាឡេបថប់ (Laptop) ដែលមានតម្លៃថ្លៃលំដាប់លេខ២ លើពិភពលោក ដែលមានតម្លៃសម្បត្តិគឺត្រូវបានផលិតឡើងជាមួយប្លាទីន។ កុំព្យូទ័រនេះ មានទម្ងន់ធ្ងន់រហូតដល់ ៧គីឡូក្រាម។ ១) Luvaglio (តម្លៃ ១ ០០០ ០០០ដុល្លារ)

1-1

គឺជាឡេបថប់ជាចំណាត់ថ្នាក់ថ្លៃបំផុតលើពិភពលោកដែលមានតម្លៃ ១លានដុល្លារអាមេរិក។ Luvaglio មានអេក្រង់ទំហំ ១៧អ៊ីញ Wide Screen LED ប្រើអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 128GB កន្លែងចាក់ឌីស (CD/DVD-ROM) ប្រភេទ Blue-Ray Drive៕ សូមបញ្ជាក់ថា តម្លៃឡេបថប់ទាំងឡាយខាងលើនេះ គឺជាតម្លៃក្រៅស្រុកប៉ុណ្ណោះ មិនមែនតម្លៃសម្រាប់ទីផ្សារប្រទេសកម្ពុជាឡើយ៕
X
5s