បច្ចេកវិទ្យា​ទំនើប ៧យ៉ាងនេះ លោកអ្នក​ប្រហែល​​មិន​ធ្លាប់​ដឹង​ថា ​មាន​ពិត​នៅ​លើ​លោក​នេះ​​ក៏​ថា​បាន (Video)​



https://youtu.be/sYzTVuh9vXk ១) ទ្រនាប់ជើងឆ្លាតវៃ Digitsole Smart sole មានលក្ខណៈ ពិសេសអាចឱ្យគេភ្ជាប់គ្រប់គ្រងព័ត៌មានផ្សេងៗដោយស្មាតហ្វូន។ ដូច្នេះគេ នឹងអាចត្រួតពិនិត្យដឹងនូវចម្ងាយផ្លូវដែលបានដើរ ឬរត់ និងដឹងកម្រិតកាឡូរីដែលបានដុតក្នុងរយៈពេលដែលអ្នកធ្វើលំហាត់ប្រាណបាន។ Digitsole មានរន្ធ USB ដើម្បីសាកថ្មឡើងវិញបាន និងអាចប្រើបានរយៈពេលពី ៧ម៉ោងទៅ ២ថ្ងៃ អាស្រ័យលើការប្រើ។ ២) ចិញ្ចៀនឆ្លាតវៃ The Reemo មុខងារជាតេឡេ (Remote) អាចបញ្ជាសំភារៈប្រើប្រាស់ Smart Home ក្នុងផ្ទះបានយ៉ាងងាយស្រួល គេអាចប្រើចិញ្ចៀន The Reemo នេះបញ្ជាលើកម្រិតពន្លឺនៃអំពូលភ្លើងឱ្យបិទ ឬបើកបាន ហើយក៏អាចបញ្ជាទៅលើទ្វាររ៉ូតនៃផ្ទះ ក៏ដូចជាឧបករណ៍បំពងសំឡេងជាដើម។ ៣) កាតាប មុខងារជាក្ដារស្គីឆ្លាតវៃ The Movpak អាចនាំលោកអ្នកធ្វើដំណើររហ័សទាន់ចិត្តដោយប្រើថាមពល លក្ខណៈពិសេសនៃកាតាប The Movpak នេះគឺ អាចឱ្យគេប្រើជាក្ដារស្គីនាំអ្នកប្រើធ្វើដំណើរបានលឿន និងមិនចាំបាច់ប្រើជើងដើម្បីរុញច្រាន ដូចជាស្គីទូទៅនោះឡើយ។ គេអាចប្រើជាកាតាបសម្រាប់ប្រើប្រាស់ធម្មតាក៏បាន ហើយអាចដកកង់បង្កប់ចេញមកប្រែក្លាយទៅជាក្ដារស្គីក៏បាន។ ៤) ចិញ្ចៀនឆ្លាតវៃ Mota SmartRing អាចឱ្យគេភ្ជាប់ជាមួយស្មាតហ្វូន ដើម្បីទទួលបានសារ notification ពីទូរស័ព្ទបានរហ័ស និងងាយស្រួលឱ្យលោកអ្នកបានដឹងគ្រប់វិនាទីបាន។ ក្នុងនោះគេក៏អាចទទួលបានសារក្រើនរំលឹកពីបណ្ដាញទំនាក់ទំនងសង្គម Facebook, Twitter … បានផងដែរ រួមទាំងការខលទូរស័ព្ទចូល។ ដូច្នេះ ប្រសិនអ្នកកំពុងមានជំនួបជាមួយភ្ញៀវ នកនឹងងាយស្រួលសុំពេលសមរម្យសម្រាប់ឆ្លើយតប ដោយមិនធ្វើឱ្យមានសំឡេងរោទ៍រំខានផ្សេងៗចេញពីស្មាតហ្វូន ពោលគឺបង្ហាញដោយស្ងាត់ៗនៅលើចិញ្ចៀនឆ្លាតវៃនេះ។ ៥) អ្នកជំនាញត្រួតពិនិត្យកង់រថយន្ត FOBO Tire នឹងជូនដំណឹងដល់អ្នកនៅពេលកង់ធូរ ឬបែក លក្ខណៈ ពិសេសរបស់ Fobo Tire គឺស្ថិតនៅត្រង់នេះហើយ ព្រោះវាអាចជូនដំណឹងដល់អ្នកជិះភ្លាមៗ ដើម្បីឱ្យគេចាត់ចែងដោះស្រាយបញ្ហា មិនថាកង់ធូរ ឬបែកនោះទេ។ វាជាការគ្រប់គ្រងបានល្អទៅលើពេលវេលាដ៏មានតម្លៃរបស់អ្នក ពិសេសកុំឱ្យខកការណាត់ជួបដោយសារតែបញ្ហាកង់រថយន្ត មានបញ្ហា និងមិនដឹងខ្លួននោះ។ ៦) ឧបករណ៍តូចដូចទៅនឹង USB ឈ្មោះ Drinkmate Breathalyzer ប្រើសម្រាប់ត្រួតពិនិត្យក្លិនស្រវឹងចេញពីខ្យល់ដង្ហើមរបស់អ្នក ឧបករណ៍នេះអាចឱ្យគេដោតជាមួយរន្ធ microUSB នៅលើស្មាតហ្វូន ដើម្បីត្រួតពិនិត្យមើលក្លិនស្រវឹងពីខ្យល់ដង្ហើមរបស់មនុស្សបាន។ ដើម្បីប្រើគេត្រូវយកឧបករណ៍នេះទៅដោតជាមួយស្មាតហ្វូន រួចហើយត្រូវផ្លុំខ្យល់ចូល នៅត្រង់ផ្នែក Results គឺនឹងបញ្ជាក់ថា តើអ្នកទើបតែបានញុំាគ្រឿងស្រវឹងឬក៏អត់នោះ។ ៧) ឧបករណ៍សម្រាប់កំណត់ម៉ោងរោទ៍ Sense smart alarm អ្នកមានទម្លាប់ក្រោកពីគេងយឺត អាចប្រើ Sense smart alarm នេះបានយ៉ាងងាយស្រួល។ គេអាចដាក់ម៉ោងរោទ៍លើឧបករណ៍ដែលមានរាងមូលដូចកូនបាល់នេះបាន ជាមួយភ្លើងពណ៌ស្រស់ស្អាត ជួយបំភ្លឺនៅពេលយប់ថែមទៀត។ កាន់តែពិសេសនោះ កូនបាល់ម៉ោងរោទ៍នេះ មានលក្ខណៈធន់ទ្រាំក្នុងការប្រើប្រាស់ ធ្លាក់មិនខូច ដោយសារវាត្រូវបានបំពាក់ស្រទាប់ទន់នៅផ្នែកខាងក្រៅ៕
X
5s