Apple TV ​ជំនាន់​ទី៣ ត្រូវ​ក្រុមហ៊ុន Apple ឈប់​ផលិត​លក់​ហើយ តែ​មក​ផ្ដោត​លើ​ TV អាច​លេង​ហ្គេម និង​ប្រើ app បាន​វិញ​



ក្រុមហ៊ុន Apple បានសម្រេចចិត្ត ឈប់ដាក់លក់ទូរទស្សន៍ Apple TV នៅលើវែបសាយរបស់ខ្លួនតទៅទៀតហើយ នេះបើតាមរបាយការណ៍ពីគេហទំព័រ MacRumors ហើយ 9to5Mac ក៏បានអះអាងដែរថា Apple TV ជំនាន់ទី៣ នេះ ក៏នឹងលែងត្រូវក្រុមហ៊ុន Apple ផលិតបន្តទៀតដែរ។ Apple បានផ្ញើអ៊ីមែលទៅបុគ្គលិករបស់ខ្លួន និងបុគ្គលិកណែនាំពីការប្រើប្រាស់ទូរទស្សន៍ Apple TV ដើម្បីឱ្យពួកគេបានដឹងថា Apple TV ជំនាន់ទី៣ នេះ ក្រុមហ៊ុននឹងឈប់ផលិតលក់នៅលើទីផ្សារតទៅទៀតហើយ។ ខណៈដែល Apple បានសម្រេចចិត្តឈប់លក់ Apple TV នេះ តែគេនៅតែឃើញវត្តមានរបស់វានៅលើទីផ្សារមួយចំនួនដែលជា អ្នកចែកចាយបន្តៗគ្នាលក្ខណៈភាគីទី៣ (third party) ដដែលនៅលើទីផ្សារអង់គ្លេស។ ចំពោះ Apple TV ជំនាន់ទី៤ ត្រូវបានក្រុមហ៊ុនប្រកាសចេញកាលពីឆ្នាំមុនរួចហើយ ដែលវាគឺជាប្រភេទប្រអប់ទូរស័ព្ទ (TV box) ដំបូង ដែលអាចលេងហ្គេម និងប្រើប្រាស់កម្មវិធី (app) បាន ហើយក្រុមហ៊ុននឹងងាកមកផ្ដោតអភិវឌ្ឍស៊េរីទូរស័ព្ទនេះវិញ។ គេមិនច្បាស់ថា តើពេលណា Apple នឹងសម្ពោធចេញទូរស័ព្ទ Apple TV ជំនាន់ថ្មីទៀត ប៉ុន្តែគេរំពឺងថា អាចមានផ្លូវអ៊ុតនៅឆ្នាំ២០១៧ ខាងមុខនេះហើយ៕
X
5s